បារាំង សន្យាជួយអ៊ុយក្រែនឱ្យឆ្លងផុតរដូវរងា

 (ប៉ារីស)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ អោយដឹងថា ក្នុងអំឡុងពេលការហៅទូរសព្ទរវាងប្រធានាធិបតីបារាំងលោក Macron និងប្រធានាធិបតីអ៊ុយក្រែន លោក Zelensky មេដឹកនាំបារាំងបាននិយាយថា ប្រទេស របស់លោកនឹងជួយអ៊ុយក្រែនឱ្យឆ្លងផុតរដូវរងា ខណៈប្រទេសនេះកំពុងជួបវិបត្តិថាមពល។

ប្រធានាធិបតីបារាំងរូបនេះក៏បាននិយាយផងដែរថា ប្រទេសបារាំងនឹងជួយជួសជុលហេដ្ឋារចនា សម្ព័ន្ធទឹក និងថាមពល ដែលរងការខូចខាតដោយការវាយប្រហាររបស់រុស្ស៊ី។

ទន្ទឹមគ្នានេះ លោក Macron ក៏បានប្តេជ្ញាជំរុញការការពារប្រឆាំងដែនអាកាសរបស់អ៊ុយក្រែន និងបានយល់ព្រមធ្វើសន្និសីទអន្តរជាតិមួយ ដើម្បីគាំទ្រជនស៊ីវិលអ៊ុយក្រែនក្នុងរដូវរងាផងដែរ៕