(ញូដេលី)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា មន្ត្រីរដ្ឋាភិបាលក្នុងតំបន់បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ចំនួនអ្នកស្លាប់ដោយសារការបាក់ស្ពាននៅរដ្ឋ ហ្គូចារ៉ាត់ (Gujarat) ក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់ ១៣៥នាក់ហើយ។ លោក JT Pandya មន្ត្រីរដ្ឋបាលជាន់ខ្ពស់នៅទីក្រុងម័រប៊ី (Morbi) បានប្រាប់ សារព័ត៌មានថា «បុរសម្នាក់ទៀតដែលបានរងរបួសក្នុងឧបទ្ទវហេតុនេះ ហើយត្រូវបានបញ្ជូនចូល មន្ទីរពេទ្យនោះបានស្លាប់ហើយ ដែលនាំឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ១៣៥នាក់»។

ស្ពានថ្មើរជើងឆ្លងកាត់ពីលើទន្លេ ម៉ាឈូ (Machhu) ក្នុងទីក្រុងម័រប៊ី (Morbi) ពោរពេញទៅដោយ អ្នកទស្សនាដែលកំពុងរីករាយនឹងពិធីបុណ្យវិស្សមកាល នៅពេលដែលស្ពាននេះបានបាក់ធ្វើឲ្យធ្លាក់ មនុស្សចូលទៅក្នុងទន្លេ កាលពីថ្ងៃអាទិត្យ។
បច្ចុប្បន្នកងកម្លាំងប្រដាប់អាវុធ រួមជាមួយនឹងក្រុមគ្រប់គ្រងគ្រោះមហន្តរាយជាតិ និងក្រុមសង្គ្រោះ បន្ទាន់មកពីស្រុកក្បែរៗនោះ ត្រូវបានដាក់ពង្រាយដើម្បីស្វែងរកអ្នកបាត់ខ្លួន និងជួយក្នុងប្រតិបត្តិការ ជួយសង្គ្រោះ៕
































