ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយកប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោកបង្ហាញ ឆន្ទៈជួយកម្ពុជាអភិវឌ្ឍសេដ្ឋកិច្ច និងឧស្សាហកម្ម


 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកសាស្ត្រាចារ្យ ក្លោស ឆ្វាប់ នាយកប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានសម្តែងការពេញចិត្តចំពោះកិច្ចសហ ប្រតិបត្តិការដ៏ល្អនាពេលបច្ចុប្បន្នរវាងកម្ពុជា និង WEF នៅក្នុងជំនួបនាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំ កំពូលពាក់ព័ន្ធ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងអំពីជោគជ័យដ៏គួរឱ្យកត់សម្គាល់របស់រដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឆ្លើយតបជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ លុបបំបាត់ភាពក្រីក្រ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ លោកសាស្ត្រាចារ្យ ក្លោស ឆ្វាប់ បានអបអរសាទរកម្ពុជាចំពោះភារកិច្ចដ៏ឧត្តុងឧត្តម ក្នុងឋានៈ ជាប្រធានអាស៊ានឆ្នាំ២០២២ និងបានវាយតម្លៃខ្លស់ចំពោះភាពជាអ្នកដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានចាត់វិធានការប្រកបដោយប្រសិទ្ធភាពក្នុងការឆ្លើយតប និងទប់ស្កាត់ការ រាតត្បាតនៃជំងឺកូវីដ-១៩ និងជោគជ័យដ៏ធំធេងក្នុងការសម្រេចបាននូវអត្រាខ្ពស់បំផុតនៃការចាក់វ៉ាក់ សាំងសម្រាប់ប្រជាជនកម្ពុជា។

លោកសាស្ត្រាចារ្យ ក្លោស ឆ្វាប់ បានលើកឡើងថា «WEF មានមធ្យោបាយជាច្រើនដើម្បីជួយដល់ ការអភិវឌ្ឍសេដ្ឋកិច្ច និងឧស្សាហកម្មរបស់កម្ពុជា»។

សម្តេចតេជោនាយករដ្ឋមន្ត្រី និងសាស្ត្រាចារ្យ ក្លោស ឆ្វាប់ បានពិភាក្សា និងបញ្ជាក់ការប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-WEF បន្ថែមទៀត៕