(ព្រះវិហារ)៖ ឯកឧត្តម តូច ចាន់នី អគ្គនាយកដ្ឋានសេវាសង្គមកិច្ច ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ឧបត្ថម្ភរាល់សេចក្ដី ត្រូវការចាំបាច់ របស់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស តាមរយៈការផ្តល់សេវាសមស្របនិង ទប់ស្កាត់រាល់អំពើជួញដូរមនុស្ស ក្នុងប្រទេស និងឆ្លងកាត់ព្រំដែនជាពិសេសការជួយជនរងគ្រោះ ស្តារនីតិសម្បទា សមាហរណកម្ម និងកិច្ចការពារសិទ្ធិជនរងគ្រោះ។
ការលើកឡើងរបស់ ឯកឧត្តម តូច ចាន់នី បានធ្វើឡើងខណៈលោកអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះ បណ្តាលគោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពីកិច្ចការពារជនរងគ្រោះដោយអំពើជួញដូរ មនុស្ស និងដំណើរការគ្រប់គ្រងករណីដល់អជ្ញាធរ អ្នកផ្តល់សេវាមូលដ្ឋាន ដើម្បីផ្តល់សេវាសមស្រប ដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

វគ្គបណ្តុះបណ្តាលនេះ ក៏មានការចូលរួមពីអភិបាលរងខេត្តព្រះវិហារ ប្រធាននាយកដ្ឋាន គាំពារជន រងគ្រោះ ប្រធាននាយកដ្ឋានកិច្ចការពារកុមារ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា ខេត្តព្រះវិហារ ប្រធានគម្រោងកម្មវិធីនៃអង្គការអាស៊ានអូស្ត្រាលី ប្រយុទ្ធប្រឆាំងអំពើជួញ ដូរមនុស្សនៅកម្ពុជា និងនាយកអង្គការបណ្តាញប្រតិបត្តិការជួយសង្រ្គោះ ព្រមទាំងសិក្ខាកាម ប្រធាន អនុប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុក មេឃុំ មេភូមិ មណ្ឌល សុខភាព នាយកសាលា នៅស្រុកជាំក្សាន្តជាច្រើនរូបទៀតផងដែរ។
ឯកឧត្តម តូច ចាន់នី បានលើកឡើងថា រាជរដ្ឋាភិបាលបានប្ដេជ្ញាយ៉ាងប្តូរផ្តាច់ ឥតរាថយក្នុងការ បង្កើត បរិស្ថានអនុគ្រោះ និងលក្ខណៈចាំបាច់ជាច្រើន សម្រាប់ឱ្យកម្ពុជាអាចបោះជំហានទៅមុខ ប្រកបដោយក្តីសង្ឃឹម និងជំនឿទុកចិត្តយ៉ាងមុតមាំនៅលើមាគ៌ានៃកំណែទម្រង់ និងការអភិវឌ្ឍន៍ ។
ឯកឧត្តម បានបន្តថា រាជរដ្ឋាភិបាល នីតិកាលទី៥ បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណ ជំហាន ៗកំណើនការងារសមធម៌ ទិសស្លោកសំខាន់របស់យើងគឺបង្កើនប្រសិទ្ធភាពនៃសេវាសាធារណៈ និងផ្តោតការយកចិត្តទុកដាក់លើសិទ្ធិមនុស្សយេនឌ័រ ឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធ ប្រឆាំងការជួញដូរមនុស្ស។ លោក ក៏បានលើកទឹកចិត្តឲ្យលោក លោកស្រីទាំងអស់គ្នារួមចំណែក យ៉ាងសកម្មក្នុងការសិក្សានិងចែករំលែកចំណេះ ដឹង និងបទពិសោធន៍ផ្ទាល់ខ្លួនកន្លងមក អំពីការ គ្រប់គ្រងករណីដល់ជនរងគ្រោះ។

ឯកឧត្តម បន្តថា ជាការពិតណាស់ វគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃនេះ មានខ្លឹមសារខ្លីច្បាស់ លាស់ងាយស្រួលដល់លោក លោកស្រី ក្នុងការយកទៅអនុវត្តក្នុងកិច្ចការរបស់ខ្លួន សំដៅលើក កម្ពស់ការផ្តល់សេវាជូនជនរងគ្រោះ ដំណើរការគ្រប់គ្រងករណី ដល់អាជ្ញាធរ អ្នកផ្តល់សេវាមូលដ្ឋាន ដើម្បីផ្តល់សេវាសមស្របដល់ជនរងគ្រោះ។
ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រី នឹងចូលរួមសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងការអនុវត្តកម្មវិធីបណ្តុះបណ្តាលនេះប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៣ថ្ងៃ ត្រូវបានសហការរៀបចំដោយនាយកដ្ឋាន គាំពារជនរងគ្រោះ នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច ក្រសួងសង្គមកិច្ច និងឧបត្ថម្ភគាំទ្រដោយ អង្គការអាស៊ានអូស្ត្រាលីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា និងអង្គការបណ្តាញប្រតិបត្តិ ការជួយសង្គ្រោះ៕
































