សហរដ្ឋអាមេរិក ប្តេជ្ញាបន្តប្រឆាំងរាល់សកម្មភាពយោធា ដែលធ្វើឲ្យមានអស្ថិរភាពក្នុងប្រទេសស៊ីរី

 (វ៉ាស៉ីនតោន)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ អោយដឹងថា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយនៅថ្ងៃចន្ទ សប្តាហ៍នេះថា សហរដ្ឋអាមេរិកនៅតែបន្តប្រឆាំងរាល់សកម្មភាពយោធាណាមួយ ដែលធ្វើឲ្យ ស្ថានការណ៍ក្នុងប្រទេសស៊ីរីមានអស្ថិរភាព ដោយទីក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភ ជុំវិញផល ប៉ះពាល់ពីការវាយលុករបស់ទីក្រុងអង់ការ៉ា លើគោលដៅដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ។

ក្នុងការឆ្លើយតបសំណួរតាមអ៉ីមែល អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានគូសបញ្ជាក់ ថា «យើងបានជំរុញដល់ប្រទេសតួកគី ឲ្យប្រឆាំងនឹងប្រតិបត្តិការសងសឹកដែលបង្កឲ្យជនស៊ី វិលស្លាប់បែបនេះ ដូចដែល យើងបានជំរុញដៃគូស៊ីរីរបស់យើងឲ្យប្រឆាំងនឹងការវាយប្រហារ ឬការបង្កហេតុ»

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានបន្ថែមថា «យើងនឹងបន្តប្រឆាំងរាល់សកម្មភាពយោធា ដែលធ្វើឲ្យស្ថានការណ៍នៅស៊ីរីមានអស្ថិរភាព ឬរំលោភលើអធិបតេយ្យភាពរបស់អ៊ីរ៉ាក់ តាមរយៈ សកម្មភាពដែលមិនមានការសម្របសម្រួលជាមួយរដ្ឋាភិបាលអ៊ីរ៉ាក់។ ហើយយើងក៏ប្រឆាំងនឹងការវាយប្រហារនាពេលថ្មីៗនេះ ទៅលើភាគខាងត្បូងប្រទេសតួកគី ដែលមានសេចក្តីរាយការណ៍ថាបានសម្លាប់ជនស៊ីវិលជាច្រើន នោះផងដែរ»