ក្រុមគិលានុបដ្ឋាកអង់គ្លេស គ្រោងធ្វើបាតុកម្មទាមទារប្រាក់ឈ្នួលកាន់តែប្រសើរ ក្នុងសប្តាហ៍នេះ


 (ឡុងដ៍)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០២២ គឺ ក្រុមគិលានុបដ្ឋាកនៅចក្រភពអង់គ្លេស គ្រោងនឹងចេញធ្វើកូដកម្មជាលើកដំបូងក្នុង ប្រវត្តិសាស្ត្ររយៈពេល១០៦ឆ្នាំ ក្នុងសប្តាហ៍នេះ ដោយទទូចថាវាជាមធ្យោបាយចុងក្រោយរបស់ ពួកគេ។

សមាជិករហូតដល់ ១០០,០០០នាក់នៃមហាវិទ្យាល័យគិលានុបដ្ឋាក នៅប្រទេសអង់គ្លេស វេលស៍ និងអៀរឡង់ខាងជើង នឹងឈប់សម្រាកមួយថ្ងៃនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បន្ទាប់ពីបដិសេធការ ផ្តល់ជូនប្រាក់ឈ្នួលរបស់រដ្ឋាភិបាល។

ការព្យាបាលដោយប្រើគីមី ការលាងឈាម ការថែទាចាំបាច់និងអង្គភាពសង្រ្គោះ ក៏ដូចជាការថែទាំ ទារកទើបនឹងកើត និងកុមារនឹងត្រូវបានលើកលែង ប៉ុន្តែសេវាកម្មផ្សេងទៀតនឹងត្រូវកាត់បន្ថយ បុគ្គលិកត្រឹមថ្ងៃបុណ្យណូអែល។

សហជីពថែទាំសុខភាពបាននិយាយថា សមាជិករបស់ពួកគេបានកាត់បន្ថយការញ៉ំាអាហារ តស៊ូ ដើម្បីចិញ្ចឹមជីវិតគ្រួសាររបស់ពួកគេ ហើយទុកឲ្យសេវាសុខភាពជាតិគ្រប់គ្រងដោយរដ្ឋ (NHS) ធ្លាក់ក្នុងហានិភ័យ។

គួរបញ្ជាក់ថា ដូច​ប្រទេស​ដទៃ​ទៀត​ដែរ ចក្រភព​អង់គ្លេស​កំពុងរង​នូវ​វិបត្តិ​តម្លៃ​រស់នៅ​ដែល​ជំរុញ​ឱ្យ​តម្លៃ​ផ្ទះ​សម្បែង អាហារ និង​ថាមពល កើនឡើង៕