(យូអិន)៖ តាមរបាយការណ៍របស់គណៈកម្មាធិការសារតាំង UN ដកស្រង់ចេញផ្សាយ ដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២២ អោយដឹងថា ការសម្រេច ចិត្តថាតើរបបតាលីបង់ និងរបបយោធាមីយ៉ាន់ម៉ា អាចបញ្ជូនឯកអគ្គរដ្ឋទូតថ្មីរបស់ខ្លួនប្រចាំអង្គការ សហប្រជាជាតិ (UN) បានដែរឬក៏យ៉ាងណានោះ ត្រូវបានពន្យារពេលជាលើកទី២ ប៉ុន្តែការពិចារ ណាឡើងវិញអាចនឹងធ្វើឡើងនៅ៩ខែបន្ទាប់។

នៅរបាយការណ៍ដដែល គណៈកម្មាធិការសារតាំង UN បានគូសបញ្ជាក់ថាគណៈកម្មាធិការបានជួប ប្រជុំគ្នា កាលពីថ្ងៃ១២ ខែធ្នូ និងបានឯកភាពគ្នាដោយមិនមានការបោះឆ្នោត ដើម្បីពន្យារពេលលើ ការផ្ដល់សារតាំង សម្រាប់មីយ៉ាន់ម៉ា អាហ្វហ្កានីស្ថាន និងលីប៊ី ហើយអាចធ្វើការពិចារណាឡើងវិញ នៅពេលអនាគត នៅក្នុងសម័យប្រជុំលើក ៧៧ ដែល នឹងធ្វើឡើងនៅពាក់កណ្ដាលខែកញ្ញា ឆ្នាំ ២០២៣។
គួរបញ្ជាក់ថា សមាជិក១៩៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ គ្រោងនឹងអនុម័តលើ របាយការណ៍របស់គណៈកម្មាធិការសារតាំងនៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅ ទីក្រុងញូវយ៉ក) ក្នុងពេលដែលរបបតាលីបង់ និងយោធាមីយ៉ាន់ម៉ា ស្វះស្វែងរកតែងតាំងឯកអគ្គរដ្ឋទូតថ្មីរបស់ ខ្លួនប្រចាំ UN ដើម្បីទទួលបានការទទួលស្គាល់ជាសកល។ គណៈកម្មាធិការសារតាំងមានសមាជិក៩ ប្រទេសក្នុងនោះរួមមានទាំងរុស្ស៉ី ចិន និងសហរដ្ឋ អាមេរិក៕
































