(តេហេរ៉ង់)៖ តាមប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២ ប្រាប់អោយដឹងថា ឧត្ដមសេនីយ៍កំពូលម្នាក់របស់អ៊ីរ៉ង់ បាននិយា យថាការអះអាងរបស់លោកខាងលិចដែលថាយន្ដហោះដ្រូនអ៉ីរ៉ង់កំពុងត្រូវបានប្រើប្រាស់ដោយរុស្ស៉ី នៅក្នុងសង្រ្គាម នៅអ៊ុយក្រែន បានបង្ហាញពី «ប្រសិទ្ធភាពនៃយន្ដហោះដ្រូន» របស់ទីក្រុងតេ ហេរ៉ង់។ លោកឧត្តមសេនីយ៍ មហាំម៉ាត់ បាហ្កេរី (Mohammad Bagheri) ធ្វើការកត់សម្គាល់ខាង លើប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ និងជាការឆ្លើយតបទៅ នឹងការដាក់ទណ្ឌកម្មរបស់បណ្ដាប្រទេសលោកខាងលិចលើក្រុមហ៊ុន និងមន្ត្រីយោធាជាន់ខ្ពស់ អ៊ីរ៉ង់ជាច្រើនរូប។ លោក បាហ្កេរី បានគូសបញ្ជាក់ដូច្នេះថា «ការអះអាងជុំវិញការប្រើប្រាស់យន្ដ ហោះដ្រូនអ៉ីរ៉ង់ដោយរុស្ស៉ី នៅក្នុងសង្រ្គាមអ៊ុយក្រែន គឺជាផ្នែកមួយនៃសង្រ្គាមចិត្តសាស្ត្ររបស់សត្រូវ… ហើយជាការពិត ការអះអាងទាំងនោះ មិនមានភាពត្រឹមត្រូវនោះទេ ផ្ទុយទៅវិញ វាបង្ហាញពីប្រសិទ្ធ ភាពនៃយន្ដហោះដ្រូនរបស់អ៉ីរ៉ង់»។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច បានចោទប្រកាន់ថាអ៊ីរ៉ង់បានផ្គត់ផ្គង់ ឱ្យរុស្ស៉ីនូវយន្ដហោះដ្រូន ដើម្បីយកទៅប្រើប្រាស់នៅក្នុងសង្រ្គាមប្រឆាំងនឹង អ៊ុយក្រែន។ អ៊ីរ៉ង់បានច្រានចោលការចោទប្រកាន់ជាច្រើនលើក ប៉ុន្តែកាលពីដើមខែវិច្ឆិកាកន្លងទៅនេះ ទីក្រុង តេហេរ៉ង់បានទទួលស្គាល់ថាខ្លួនពិតជាបានបញ្ជូនយន្ដហោះដ្រូន ឱ្យរុស្ស៉ី នៅមុនសង្រ្គាមផ្ទុះឡើង មកម្ល៉េះ៕
































