(មីនស្កិ៍)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២ គឺ រដ្ឋាភិបាលបេឡារុស បានកោះហៅឯកអគ្គរដ្ឋទូតអ៊ុយក្រែនឱ្យចូលជួប ដើម្បីសម្ដែង ការតវ៉ា បន្ទាប់ពីទីក្រុងមីនស្កិ៍ បានអះអាងថាខ្លួនបានបាញ់ទម្លាក់មីស៊ីលមួយគ្រាប់នៃ ប្រព័ន្ធខែល ប្រឆាំងមីស៊ីល S-300 ហើយដែលហេតុការណ៍នេះកើតឡើងកំលុងការបាញ់ស្រោចមីស៊ីលសាជា ថ្មីរបស់រុស្ស៉ីលើទីក្រុងជាច្រើនរបស់អ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។

ប្រធានយោធាបេឡារុសប្រចាំតំបន់ប្រេស (Brest) ស្ថិតនៅភាគនីរតីនៃប្រទេស លោក អូឡិច កូណូវ៉ាឡូវ (Oleg Konovalov) បានបង្ហោះវីដេអូមួយបង្ហាញពីការបាញ់ទម្លាក់មីស៊ីល នៅលើ បណ្ដាញទំនាក់ទំនងសង្គមហើយលោកក៏បានរំឮកឡើងវិញផងដែរពីឧបទ្ទវហេតុដូចគ្នានេះបានកើតឡើងកាលពីខែវិច្ឆិកាកន្លងទៅ នៅពេលមីស៊ីលមួយគ្រាប់ដែលត្រូវបានគេ ជឿជាក់ថាជាមីស៊ីល បាញ់ចេញពីប្រព័ន្ធខែលប្រឆាំងមីស៊ីល S-300 របស់អ៊ុយក្រែន នៅក្នុងការបាញ់ស្កាត់ការបាញ់ ស្រោចមីស៊ីលពីសំណាក់រុស្ស៉ី ធ្លាក់នៅលើទឹកដីប៉ូឡូញ។
ជុំវិញឧទ្ទវហេតុនេះដែរ ខាងអ្នកនាំពាក្យម្នាក់របស់យោធាអ៊ុយក្រែនបានទទួលស្គាល់ថា នោះពិត ជាមីស៊ីលរបស់អ៊ុយក្រែនមែន តែថាវាជារឿងចៃដន្យដែលកើតឡើងកំឡុងការបាញ់ ស្ទាក់ចាប់ មីស៊ីលរុស្ស៉ី។ រុស្ស៉ីកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបាញ់ស្រោចមីស៊ីលជាង ១០០គ្រាប់លើទី ក្រុងជាច្រើននៅទូទាំងប្រទេសអ៊ុយក្រែន៕
































