(ភ្នំពេញ)៖ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នៅយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ បានពន្យល់ជូនប្រជាពលរដ្ឋពាក់ព័ន្ធការបំប្លែងខ្លួនជាបន្ដបន្ទាប់ នៃវីរុសកូវីដ១៩ ប្រភេទអូមីក្រុង ជាពិសេសពពួក XBB។
តាមរយៈសារសំឡេងដែលទទួលបាន លោកជំទាវ ឱ វណ្ណឌីន ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញផងដែរ៕

































