ស្រីលង្កានឹងកាត់ចំនួនកងទ័ព៣០ភាគរយ នៅឆ្នាំ២០២៤ ដើម្បីបន្ថយការចំណាយ


 (កូឡុំបូ)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣ អោយដឹងថា អនុរដ្ឋមន្រ្តីការពារជាតិស្រីលង្កានាថ្ងៃសុក្រនេះ បានប្រកាសថា ស្រីលង្កា នឹងកាត់ចំនួនកងទ័ពជើងគោករបស់ខ្លួន ក្នុងអាត្រា៣០ភាគរយ ពោលគឺពីជាង ២០០,០០០នាក់ នាពេលបច្ចុប្បន្ន មកត្រឹម១៣៥,០០០នាក់ នៅឆ្នាំ២០២៤ ហើយនឹងបន្តចុះដល់ត្រឹម ១០០,០០០ នាក់ នៅឆ្នាំ២០៣០ ខណៈប្រទេសដែនកោះអាស៉ីខាងត្បូងមួយនេះ ព្យាយាមកាត់បន្ថយការចំ ណាយ នៅចំពោះមុខវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុត ដែលខ្លួនកំពុងប្រឈម គិតក្នុងអំលុងពេលជាង ៧ទសវត្សរ៍មកនេះ។

ចំនួនកងកម្លាំងប្រដាប់អាវុធសរុបរបស់ប្រទេសស្រីលង្កា បានកើនដល់កម្រិតខ្ពស់បំផុត កាលពី ចន្លោះឆ្នាំ២០១៧-២០១៩ គឺ៣១៧,០០០នាក់ ដែលច្រើនជាងអំលុងជម្លោះប្រដាប់អាវុធ រយៈ ពេល២៥ឆ្នាំ ជាមួយក្រុមឧទ្ទាមខ្លាតាមិល ដែលបានបញ្ចប់កាលពីឆ្នាំ២០០៩ ទៅទៀត។ អនុរដ្ឋមន្រ្តីការពារជាតិស្រីលង្កា លោក ប្រេមីថា បានដារ៉ា ថេនណាគូន (Premitha Bandara Thennakoon) បានអះអាងថា ផែនការខាងលើ មានគោលដៅបង្កើតកងកម្លាំងការពារជាតិមួយ ដែលមានបច្ចេកទេសនិងយុទ្ធសាស្រ្តល្អ ហើយមានតុល្យភាពនៅត្រឹមឆ្នាំ២០៣០៕