(កាប៊ុល)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០២៣ ប្រាប់អោយដឹងថា ក្រសួងការបរទេសអាហ្វហ្គានីស្ថានបានឲ្យដឹងថា ប្រធានទីភ្នាក់ ងារផ្តល់ជំនួយរបស់អង្គការសហប្រជាជាតិ (UN) បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងកាប៊ុលកាល ពីថ្ងៃចន្ទសប្តាហ៍នេះ ហើយបានលើកឡើងពីការព្រួយបារម្ភអំពីការអប់រំសម្រាប់ស្ត្រី និងកំពុងធ្វើ ការជាមួយរដ្ឋមន្ត្រីស្តីទីនៃរដ្ឋាភិបាលដឹកនាំដោយក្រុមតាលីបង់ ជុំវិញបញ្ហានេះ។

កាលពីខែធ្នូ ឆ្នាំ២០២២ រដ្ឋាភិបាលដែលគ្រប់គ្រងដោយក្រុមតាលីបង់បានបញ្ជាឲ្យអង្គការក្រៅ រដ្ឋាភិបាល មិនអនុញ្ញាតឲ្យបុគ្គលិកជាស្ត្រីភាគច្រើនធ្វើការ ដោយជំរុញឲ្យភ្នាក់ងារជំនួយជាច្រើន ផ្អាកប្រតិបត្តិការមួយផ្នែកនៅចំពេលដែលវិបត្តិមនុស្សធម៌កំពុងកើតឡើងកំឡុងរដូវរងាដ៏ត្រជាក់បំផុត។
អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ លោក ម៉ាទីន ហ្រ្គីហ្វហ្វីដ (Martin Griffiths) បានលើកឡើងពីបញ្ហានៃការអប់រំ ការធ្វើការងាររបស់ស្ត្រី និងរបៀបដែលវាប៉ះ ពាល់ដល់ប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ។ ដោយឡែក ការិយាល័យអង្គការសហប្រជា ជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ នៅអាហ្វហ្គានីស្ថានមិនបានឆ្លើយតបចំពោះ សំណើសុំការអត្ថាធិប្បាយលើកិច្ចប្រជុំនោះទេ៕
































