(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២៣នេះ បានអនុញ្ញាតឱ្យឯកអគ្គរាជទូតកម្ពុជា ទើបតែងតាំងថ្មីចំនួន៨រូប ចូលជួបសម្តែងការ គួរសម និងទទួលអនុសាសន៍ មុនពេលចេញទៅបំពេញបេសកកម្មការទូតប្រចាំប្រទេសឥណ្ឌា, ថៃ, អូស្រ្តាលី, គុយបា, រុស្សី, មីយ៉ាន់ម៉ា, ប្រ៊ុយណេ និងម៉ាឡេស៊ី។

ឯកអគ្គរាជទូតថ្មីទាំង៨រូបនោះរួមមាន៖
ទី១៖ ឯកឧត្តម កុយ គួង ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសឥណ្ឌា
ទី២៖ ឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅព្រះរាជាណា ចក្រថៃឡង់ដ៏
ទី៣៖ ឯកឧត្តម ជឺនបូរាណ ច័ន្ទបូរី ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេស អូស្រ្តាលី
ទី៤៖ ឯកឧត្តម ជា ធីរៈ ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសគុយបា
ទី៥៖ ឯកឧត្តម ពេជ្រឃុន បញ្ញា ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសរុស្សី
ទី៦៖ ឯកឧត្តម ជុំ អង្គវិចិត្រ ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសមីយ៉ាន់ម៉ា
ទី៧៖ ឯកឧត្តម លឹម ហុកសេង ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេស ប្រ៊ុយណេ
និងទី៨៖ ឯកឧត្តម អ៊ុក ចាន់ដារ៉ា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសម៉ាឡេ ស៊ី៕

































