ប្រេងឆៅជួញដូរក្នុងតម្លៃជាង ៨៨ដុល្លារក្នុងមួយបារ៉ែលក្រោយឡើងថ្លៃបន្តិច

(សិង្ហបុរី)៖ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ អោយដឹងថា តម្លៃប្រេងឆៅបានកើនឡើងបន្តិច នៅក្នុងការជូញដូរអាស៊ីនៅព្រឹកថ្ងៃអង្គារ ខណៈដែលទីផ្សារផ្តោតលើការចក្ខុវិស័យនៃការស្ទុះងើប ឡើងវិញនៃតម្រូវប្រេងពីប្រទេសចិនដែលជាប្រទេសប្រើប្រាស់ថាមពលច្រើនជាងគេ និងផ្តោតលើ ចក្ខុវិស័យសេដ្ឋកិច្ចពិភពលោក។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើង ៥សេនដ ល់ ៨៨,២៤ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់អាមេរិកបានកើនឡើង ១៣សេនដល់ ៨១,៧៥ដុល្លារក្នុងមួយបារ៉ែល។

តម្លៃប្រេងឆៅនៅក្នុងទីផ្សាររូបវន្តបានចាប់ផ្តើមកើនឡើងនៅឆ្នាំនេះ ដោយសារប្រទេសចិនដែលបាន លុបចោលវិធានការទប់ស្កាត់ជំងឺកូវីដ១៩ បានបង្ហាញសញ្ញានៃការទិញប្រេងកាន់តែច្រើន និងខណៈ ពេលដែលពាណិជ្ជករមានការព្រួយបារម្ភថា ការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីអាចរឹតបន្តឹងការ ផ្គត់ផ្គង់។

ទោះជាយ៉ាងណា លោកលោក Edward Moya អ្នកវិភាគមកពីក្រុមហ៊ុន OANDA បានឱ្យដឹងថា តម្លៃប្រេងឆៅកំពុងធ្លាក់ចុះនៅពេលដែលតម្លៃប្រាក់ដុល្លារមានស្ថិរភាព និងខណៈពេលដែលចិន បើកចំហរប្រទេសឡើងវិញ។
លោក Moya បានសរសេរនៅក្នុងកំណត់សម្គាល់មួយថា នៅសហរដ្ឋអាមេរិក «សេដ្ឋកិច្ចនៅតែអាច វិលវល់ ហើយពាណិជ្ជករថាមពលមួយចំនួននៅតែសង្ស័យថា តើតម្រូវការប្រេងឆៅរបស់ចិននឹងស្ទុះ ងើបឡើងវិញលឿនកម្រិតណាក្នុងត្រីមាសនេះ»