(មូស្គូ)៖ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ បញ្ជាក់ថា លោក វ្ល៉ាឌីមៀ ឌ្រូសហ្សូវ (Vladimir Drozhzhov) នាយករងនៃ សេវាកម្មសហព័ន្ធរុស្ស៊ីទទួលបន្ទុកកិច្ចការបច្ចេកទេសយោធា (FSVTS) បាននិយាយនៅថ្ងៃអង្គារ នេះថា ទីក្រុងមូស្គូបានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់បច្ចេកវិទ្យាថ្មីៗ សម្រាប់ប្រទេសឥណ្ឌាដើម្បី ផលិតរថក្រោះជំនាន់ថ្មី តាមរយៈការចែករំលែកមូលដ្ឋានបច្ចេកវិទ្យា Armata។

លោក ឌ្រូសហ្សូវ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន RIA Novosti នៅឯពិព័រណ៍យន្តហោះ Aero India 2023 នៅទីក្រុងបាងហ្គាល័រ (Bangalore) យ៉ាងដូច្នេះថា «ភាគីរុស្ស៊ីគ្រោងនឹងចូលរួម ក្នុងការអភិវឌ្ឍន៍រួមគ្នានៃរថក្រោះប្រយុទ្ធដ៏សំខាន់របស់ឥណ្ឌា ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យា ទំនើបរបស់រុស្ស៊ី»។
ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា បានរាយការណ៍ថា ទីក្រុងញូដេលីកំពុងស្វែងរកការទិញរថក្រោះថ្មី ក្រោម គម្រោង Future Ready Combat Vehicle របស់ខ្លួន ដើម្បីជំនួសកងនាវាចាស់នៃរថក្រោះ T-72 ដែលបង្កើតដោយសូវៀត។ កន្លងមក ទីក្រុងមូស្គូ និងញូដែលី ធ្លាប់ធ្វើការរួមគ្នាដើម្បីរចនាមីស៊ីល ល្បឿនលឿន ជាងសំឡេងខ្នាតមធ្យម ឈ្មោះ ប្រាម៉ូស (BrahMos) រួចមកហើយ៕
































