(ម៉ានីល)៖ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានប្រាប់អោយដឹងថា ទីភ្នាក់ងារភូមិសាស្រ្តអាមេរិក បានឲ្យដឹងថា ការរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ បានអង្រួនភាគកណ្តាលប្រទេសហ្វីលីពីននៅព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់) ព្រមជាមួយនិងការព្រមានអំពីការរញ្ជួយ និងការខូចខាតដែលអាចកើតមាន។

ការរញ្ជួយដ៏ខ្លាំង និងរាក់ បានវាយប្រហារទីក្រុងនៃកោះម៉ាសបាត (Masbate) ភាគកណ្តាលនៃ ប្រទេសហ្វីលីពីន ភ្លាមៗនៅវេលាម៉ោង ២ទៀបភ្លឺ (ម៉ោងក្នុងស្រុក)។ ចំណុចកណ្តាលនៃការរញ្ជួយដីនេះមានចម្ងាយ ១១គីឡូម៉ែត្រ ពីភូមិមៀហ្កា (Miaga) នៃទីក្រុង យូសុន (Uson) ដែលស្ថិតនៅលើកោះនេះ។ ការរញ្ជួយដីក្នុងជម្រៅរាក់ៗបែបនេះ ទំនងជានឹង បណ្តាលឲ្យមានការខូចខាតច្រើនជាងកន្លែងជ្រៅ ប៉ុន្តែភ្លាមៗ នៅមិនមានរបាយការណ៍អំពីការ ខូចខាត ឬជនរងគ្រោះនោះទេ។
មេប៉ូលិសក្រុងយូសុន លោក រិនដិន តូឡេដូ (Reden Tolledo) បាននិយាយថា អ្នកស្រុកមួយចំនួន បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ។ សាលារៀននៅតំបន់នេះត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្ន នៅថ្ងៃព្រហស្បតិ៍នេះ ដោយ សារកម្រិតនៃការរញ្ជួយជាបន្តបន្ទាប់កំពុងត្រូវបានមានអារម្មណ៍ នៅឡើយ៕
































