ប្រធានាធិបតីអាមេរិកវ័យ ៨០ឆ្នាំ លោក ចូ បៃដិន នឹងទទួលការត្រួតពិនិត្យសុខភាព មុនការរំពឹងឈរឈ្មោះជាថ្មីនៅឆ្នាំ២០២៤

 (វ៉ាស៊ីនតោន)៖  តាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ គឺ លោក ចូ បៃដិន នឹងបញ្ចប់ការត្រួតពិនិត្យសុខភាពជាប្រចាំនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ដែលជាការត្រូតពិនិត្យដ៏សំខាន់មួយសម្រាប់ ប្រធានាធិបតី ចាស់ជាងគេបំផុតរូបនេះរបស់សហរដ្ឋអាមេរិក ចំពោះមុខការរំពឹងជាច្រើនថាលោកអាចនឹងប្រកាស ចូលរួមនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤។

សេតវិមានបានសន្យាថានឹងបញ្ចេញរបាយការណ៍ត្រួតពិនិត្យសុខភាពរបស់លោក ចូ បៃដិន ដូច ដែលធ្លាប់បានធ្វើកាលពីឆ្នាំ២០២១។ បើទោះជាប្រិយភាពរបស់លោកមានការថយចុះ នៅក្នុងការ ស្ទង់មតិជាច្រើននាពេលកន្លងមកក៏ដោយ ក៏លោក បៃដិន មានអាយុ៨០ឆ្នាំ នៅតែបង្ហាញពីចេត នាចង់ឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ សាជាថ្មី ខណៈលោក ដូណាល់ ត្រាំ បានប្រកាសជាផ្លូវការរួចហើយពីការចូលរួមក្នុងការបោះឆ្នោតនៅឆ្នាំ២០២៤។  «ខ្ញុំយល់ថាវាគឺជាឆន្ទៈរបស់ខ្ញុំ។ ប៉ុន្តែខ្ញុំមិនទាន់សម្រេចចិត្ត ជាផ្លូវការនៅឡើយទេ»។ នេះជាការលើកឡើងរបស់លោក បៃដិន នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ PBS កាលពីថ្ងៃទី៨ ខែកុម្ភៈ។

គួរបញ្ជាក់ថា ការធ្វើត្រួតពិនិត្យសុខភាពរបស់លោក ចូ បៃដិន ត្រូវបានធ្វើឡើងលើកចុងក្រោយ បំផុតកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ជាពេលដែលលោកបានឆ្លងកាត់ ការត្រួតពិនិត្យសុខ ភាពពេញលេញ ក្នុងនោះរួមមានទាំងការត្រួតពិនិត្យផ្នែកខាងក្នុងពោះវៀន ក្រោមការប្រើថ្នាំសន្លប់ ផងដែរ៕