រមុខ UN បំពេញទស្សនកិច្ចនៅអ៉ីរ៉ាក់ជាលើកដំបូង ក្នុងរយៈពេល៦ឆ្នាំ

 (បាកដាដ)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣ បានអោយដឹងថា ប្រមុខអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតឺរ៉េស (Antonio Guterres) បានទៅដល់ប្រទេសអ៉ីរ៉ាក់នៅថ្ងៃអង្គារសប្តា៍នេះ ដែលជាដំណើរទស្សនកិច្ច​លើកដំបូងក្នុងរយៈពេល៦ឆ្នាំមកនេះ ដើម្បីបង្ហាញពី «សាមគ្គីភាព» បន្ទាប់បពីមានវិបត្តិនយោ បាយក្នុងប្រទេស។

លោក ហ្គូតឺរ៉េស បាននិយាយថា លោកចង់បង្ហាញពីសាមគ្គីភាពជាមួយប្រជាជន និងស្ថាប័ន ប្រជាធិបតេយ្យនៃប្រទេសអ៉ីរ៉ាក់ រួមទាំងសាមគ្គីភាព ដែលគូសបញ្ជាក់ពីការប្តេជ្ញាចិត្តទាំងស្រុង របស់ UN ក្នុងការគាំទ្រការបង្រួបបង្រួមនៃគ្រប់ភាគីពាក់ព័ន្ធក្នុងប្រទេសអ៉ីរ៉ាក់។ លោក ហ្គូតឺរ៉េស បាន បន្ថែមថា លោកក៏ចង់បង្ហាញពីទំនុកចិត្តរបស់លោកលើប្រជាជនអ៉ីរ៉ាក់ថា នឹងអាចយកឈ្នះលើ ការលំបាក រួមទាំងបញ្ហាប្រឈមដែលពួកគេនៅតែជួបប្រទះ តាមរយៈកិច្ចសន្ទនា ដោយបើកចំហ និងយោគយល់៕