សម្តេចតេជោ ហ៊ុន សែន រំលឹកសម្តីរដ្ឋមន្ត្រីជាស្ត្រីមួយរូបថា ជួបប្អូនប្រុសជារឿងសប្បាយ តែបែកពីឪពុកជារឿងលំបាក

(ពោធិ៍សាត់)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកពីសម្តីរដ្ឋមន្ត្រីជាស្ត្រីមួយ រូបថា នៅពេលជួបប្អូនប្រុសជារឿងសប្បាយចិត្ត តែបែកពីឪពុកជារឿងលំបាក។ នេះមានន័យថាខាងមុខមានក្មេងជាអ្នកកាន់អំណាច និងខាងក្រោយមានមនុស្សចាស់ទុំដែលនៅ ទ្រងទ្រង់ដែលបង្កើតឱ្យមានខ្សែក្រវាត់ពីរ យ៉ាងរឹងមាំសម្រាប់ដឹកនាំប្រទេស។

ការរំលឹកបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន​ បានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញពិនិត្យ វឌ្ឍនភាពសាងសង់វារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែល រងផលប៉ះពាល់ដោយសារគម្រោង នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនអាចធ្វើនាយករដ្ឋមន្ត្រីរហូតនោះ ទេ ពេលនេះរកក្មេងបានហើយ ត្រូវឱ្យគេបន្តធ្វើ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អត់មាន ករណីអស្ថិរភាពព្រោះតែបាត់បង់នាយករដ្ឋមន្ត្រីនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកយ៉ាដូច្នេះថា៖ «ជាពិសេសខ្ញុំនឹកឃើញទៅដល់រដ្ឋមន្ត្រីមួយរូប គាត់បាននិយាយថាជួបប្អូនប្រុស គឺជារឿងសប្បាយ ប៉ុន្តែបែកពីឪពុក គឺជារឿងលំបាក គាត់ជានារី តែគាត់ប្រើភាសានេះ អ៊ឹចឹងមានន័យថាម្ខាងគាត់ចង់បានអ្នកជំនាន់ក្រោយធ្វើនាយករដ្ឋមន្ត្រី ប៉ុន្តែម្ខាង ទៀតគាត់ធ្លាប់ទទួលសេចក្តីសុខធ្វើការជាមួយយើងគាត់ក៏មានការស្តាយស្រណោះ…!»

ត្រង់សម្តីនេះរបស់រដ្ឋមន្ត្រីដែលជាស្ត្រីរូបនេះ, សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា កាលណា យើងអត់ទៅណាឆ្ងាយ មានន័យថា ខាងមុខឱ្យក្មេងកាន់មកអំណាចដឹកនាំប្រទេសជាតិ និងខាង គឺមានមនុស្សចាស់ទុំដែលធ្លាប់ដឹកនាំប្រទេសវានឹងបានក្លាយជាខ្សែក្រវាត់ចំនួន២ គឺមាំខ្លាំងណាស់។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា៖ «អត់មានបាត់បង់អស្ថេរភាពនយោបាយដោយសារការ បាត់បង់ជីវិតរបស់នាយក គឺគ្រោះថ្នាក់ណាស់ យើងកែរដ្ឋធម្មនុញ្ញកន្លងទៅ អ្វីដែលយើងរៀបចំ គឺ ដើម្បីកុំឱ្យមានវិបត្តិព្រោះច្បាប់អត់បានចែងផង បើរដ្ឋធម្មនុញ្ញដើម គឺកំណត់ថា ក្នុងករណីនាយក រដ្ឋមន្ត្រីទំនេរម្តងម្កាល គឺត្រូវបាននាយករដ្ឋមន្ត្រីស្តីទី ប៉ុន្តែ តំណែងនាយករដ្ឋមន្ត្រីនៅទំនេរជាស្ថាពរ គណៈរដ្ឋមន្ត្រីមួយត្រូវរៀបចំឡើងវិញ»