រសៀលនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយ ម្ចាស់សហគ្រាសធុនតូច និងមធ្យម

 (ភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាល និងពិសារ​អាហារ​​សាមគ្គី ជាមួយម្ចាស់សហគ្រាស ធុនតូច និងមធ្យម ក៏ដូចជាអ្នកធ្វើធុរកិច្ច​នៅកម្ពុជា។ ពិធីនេះនឹងរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍​កោះ​ពេជ្រ។

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានឱ្យដឹងថា ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួម​ពីសម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន​កិត្តិយស FASMEC, លោកកិត្តិសេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧហ្សាហកម្ម និងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវា នុវត្តន៍ អនុប្រធានកិតិ្តយស FASMEC, អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធិសភា ជាអនុប្រធាន កតិ្តយស FASMEC។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ​ប្រមាណ​ប្រាំពាន់នាក់ ដែល ក្នុងនោះ រួមមានអនុប្រប្រធាន សមាជិកក្រុមប្រឹក្សាភិបាល សហការរី នៃសមាគមមូលនិធិសម្ដេច តេជោ ប្រធានសាខា FASMEC តាមបណ្តាលខេត្ត ដៃគូរអង្គការក្រៅរដ្ឋាភិបាល ធនាគារដៃគូរ ក្រុមហ៊ុនដៃគូរ និង សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជាមកពី២៥ រាជធាននី និង ខេត្ត។ ជំនួបសំណេះសំណាល និងពិសារអាហារសាមគ្គីនៅរសៀលនេះ បង្ហាញឱ្យឃើញពីការ យកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ចំពោះអ្នកធ្វើធុរកិច្ច និងជាម្ចាស់សហគ្រាស ធុនតូច និងមធ្យមនៅកម្ពុជា ដែលជាវិស័យដ៏មានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចជាតិ។

វិស័យនេះ បានចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងបង្កើនការងារជូន​ប្រជាពល​រដ្ឋកម្ពុជាទូទាំង ប្រទេស។ មិនតែប៉ុណ្ណោះវិស័យសហគ្រាសធុនតូច និងមធ្យម និង​សិប្បកម្ម ត្រូវបានចាត់ទុកជាឆ្អឹង ខ្នងសេដ្ឋកិច្ចជាតិ ដោយក្នុងនោះ​សហគ្រាស​ជាង ៩០ភាគរយ នៅកម្ពុជា គឺជាសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ដែល​បានផ្តល់ការងារជាង ៧០ភាគរយ ស្មើនឹងប្រមាណ ៥៨ភាគរយ​នៃផលិត​ផល​ក្នុងស្រុកសរុប។

បច្ចុប្បន្ននេះ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា មានចំនួន​សរុប​ជាង ៧០ម៉ឺនមូល ដ្ឋាន ក្នុងនោះវិស័យកម្មន្តសាលមានប្រមាណ ៧ភាគរយ ស្មើ​នឹង​ជាង ៤ម៉ឺនមូលដ្ឋាន ហើយភាគ ច្រើន គឺប្រភេទកែច្នៃចំណីអាហារប្រមាណជា ៨០ភាគរយ។ ក្នុងនោះរោងចក្រធុនធំ មានជិត ២ពាន់មូលដ្ឋាន។

ដោយមើលឃើញពីសារៈសំខាន់នៃសហគ្រាសធុនតូច និងមធ្យមនេះហើយ រាជ​រដ្ឋា​ភិបាលកម្ពុជា បានបញ្ចេញកញ្ចប់ថវិកាជាច្រើន ដើម្បីទ្រទ្រង់ដល់សកម្មភាព​របស់ពួកគេក្នុងកំលុងពេលជួបវិបត្តិ ជំងឺកូវីដ១៩។

ដើម្បីដោះស្រាយផលលំបាកបង្កដោយជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញកញ្ចប់ ថវិកាពិសេស ៥០លានដុល្លារ ដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, បង្កើតគម្រោងស ហហិរញ្ញប្បទានចំនួន ១០០លានដុល្លារ ក្នុងបដិភាគស្មើគ្នារវាង SME Bank និងគ្រឹះស្ថានធនាគា និងហិរញ្ញវត្ថុដែលចូលរួមចំនួន៣៣ និងផ្តល់ដើមទុន ២០០លានដុល្លារ សម្រាប់បង្កើតសាជីវកម្ម ធានាឥណទានកម្ពុជា៕