ឯកឧត្តម ឧត្តមសេនីយ៍ឯក លៀង ភារម្យប្រធាននាយកដ្ឋានកណ្ដាលនគរបាលព្រំដែន អញ្ជើញជួបសួរសុខទុក្ខ កង កម្លាំងក្នុងទិសភូមិភាគ៣


កោះកុង÷ ឯកឧត្តម ឧត្តមសេនីយ៍ឯកលៀង ភារម្យ ប្រធាននាយកដ្ឋានកណ្ដាលនគរបាលព្រំដែន តំណាងដ៏ខ្ពង់ខ្ពស់ឯក ឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងជំនួយការ ដឹកនាំការ ងារព្រំដែនរួម ទិសភូមិភាគ ទី៣ ទី៤ ទី៥ ដឹកនាំគណៈប្រតិភូ អញ្ជើញចុះសួរសុខ ទុក្ខ និងនាំយក កុំព្យូទ័រ ឱសថ ថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនធំ ជូនដល់កងកម្លាំងនគរបាលការ ពារព្រំដែនគោក-ទឹក ក្នុងទិសភូមិភាគ៣ នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៣ ។

ថ្លែងក្នុងឱកាសជួបសំណេះសំណាលឯកឧត្តម ឧត្តមសេនីយ៍ឯក លៀង ភារម្យ បានពាំនាំនូវប្រ សាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សន្តិបណ្ឌិត នេត សាវឿនអគ្គស្នងការនគរបាលជាតិ ដែល លោកជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ចំពោះកងកម្លាំងនគរបាលជាតិ និងទូទាំងប្រទេស ជាពិសេសកងកម្លាំងការពារព្រំដែនគោក-ទឹក ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ ឯក លៀង ភារម្យ បានមានប្រសាសន៍រំលឹកផ្ដាំផ្ញើ ដល់កងកម្លាំងនគរបាលជាតិទាំងអស់ចំនួន ២ចំណុច÷

-ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង! លោកថា ចង្កឹសមួយបាច់មិនអាចកាច់បាក់ទេ តែបើចង្កឹសមួយដើម ងាយស្រួយផុយនឹងបាក់ បើយើងបែកបាក់សាមគ្គីផ្ទៃក្នុង អង្គភាពរបស់យើងថមថយគ្មានតម្លៃ ហើយការ ងារក៏គ្មានការរីកចម្រើនដែរ។

-តួនាទីភារកិច្ចរបស់កងកម្លាំងនគរបាលព្រំដែនគោក-ទឹក! មានតួនាទីច្រើន គ្រាន់តែកងកម្លាំងរបស់ យើងមិនបានចាប់ អារម្មណ៍។ ជាមួយគ្នានោះ ឯកឧត្តម ឧត្តមសេនីយ៍ ឯក លៀង ភារម្យ បានប្រ គល់ជូន កុំព្យូទ័រឱសថ ម៉ាស និងថវិកា ដល់កងកម្លាំងក្នុងទិសភូមិភាគ៣ ។ វីរៈសេនាតូចក្នុងទិសភូមិភាគ ៣ មាន ៨វរ: ក្នុង ១វីរៈសេនាតូចទទួលបាន÷

-កុំព្យូទ័រយួនដៃ ចំនួន ១ គ្រឿង

-កុំព្យូទ័រលើតុ ចំនួន ២គ្រឿង

-ម៉ាស៊ីនព្រីនព្រីនកូល័រ ចំនួន ១គ្រឿង

-កាបូបកុំព្យូទ័រ ចំនួន ១ កាបូប

-ឱសថ ចំនួន ២កេសធំ ស្មើរ ៨០០ប្រអប់

-ម៉ាស ចំនួន ២កេសធំ ស្មើរ ៧,០០០បន្ទះ

-ម៉ាស  Morokot  ចំនួន ១កេសធំ ស្មើរ ៤,០០០បន្ទះ

-ស្រាបៀរ ចំនួន ២០ កេស -ត្រីខ ចំនួន ៤កេសធំ -ទឹកក្រូច ចំនួន ១០ កេស -មីម៉ាម៉ា ចំនួន ៨ កេសធំ -និងថវិកាចំនួន ៥ លានរៀល ។

គណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគ ៣ ទទួលបាន÷

-កុំព្យូទ័រលើតុ ១គ្រឿង -ម៉ាស៊ីនព្រីនកូល័រ ១គ្រឿង -ឱសថ ចំនួន ១កេសធំ ស្មើរ ៤០០ប្រអប់ -ម៉ាស ចំនួន ១កេសធំ ស្មើរ ៣,៥០០បន្ទះ -ស្រាបៀរ ចំនួន ២០កេស -ត្រីខចំនួន ៤កេសធំ -ទឹកក្រូច ចំនួន ១០កេស -មីម៉ាម៉ា ចំនួន ៨ កេសធំ -និងថវិកា ចំនួន ១០ លានរៀល ។

អង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រទទួលបាន÷ កុំព្យូទ័រលើតុ ១គ្រឿង -ម៉ាស៊ីនព្រីនកូល័រ ១គ្រឿង -ឱសថ ចំនួន ១កេសធំ ស្មើរ ៤០០ប្រអប់ -ម៉ាក់ចំនួន ១កេសធំ ស្មើ ២,០០០បន្ទះ -ស្រាបៀរចំនួន ២០កេស -ទឹកក្រូច ចំនួន ១០កេស -ត្រីខ ចំនួន ៤ កេសធំ -មីម៉ាម៉ា ៨កេសធំ -និងថវិកាចំនួន ៥ លានរៀល ។

ក្នុងនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានប្រគល់ថវិកាចំនួន ២ លានរៀលជូនដល់អ្នកកាន់កម្មវិធីផងដែរ ៕ ដោយ ញុឹប សន