(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា កាលពី៤៨ឆ្នាំមុន នៅខណៈពេលនេះ ប្រជាពលរដ្ឋខ្មែរ ត្រូវបានខ្មែរក្រហមបណ្តេញចេញពីក្រុងភ្នំពេញ តែ៤៨ឆ្នាំ ក្រោយ ប្រជាពលរដ្ឋខ្មែរ រស់នៅយ៉ាងសុខសាន្ត។
សម្តេចតេជោ ថ្លែងបែបនេះនៅព្រឹកថ្ងៃព្រហស្បត្ដិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣ ពេលអញ្ជើញជា អធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសម្ភព ស្ថិតនៅក្នុងបរិវេណនៃមន្ទីរ ពេទ្យកុមារជាតិ។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួម កម្សាន្តរីករាយ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ថ្មីៗនេះ។
សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «កាលពី ៤៨ឆ្នាំមុន យើងកំពុងធ្វើដំណើរទាំងបង្ខំ ចេញពី ទីក្រុងភ្នំពេញ ដោយពួកខ្មែរក្រហម អ្នកខ្លះត្រូវទទួលមរណភាពតាមផ្លូវ អ្នកខ្លះត្រូវគេសម្លាប់តាមផ្លូវ ខ្លះត្រូវបែកបាក់ ប្រពន្ធកូនប្តី ប៉ុន្តែ ៤៨ឆ្នាំក្រោយនេះ (យើងមានសន្តិភាព)»។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា យើងក៏គួរមើលឃើញអំពីវីរភាពរបស់គ្រូពេទ្យ ដែល ឈរប្រចាំការងារ ក្នុងពេលដែលពលរដ្ឋលេងកម្សាន្ត នៅឱកាសបុណ្យចូលឆ្នាំផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់កងកម្លាំងប្រដាប់អាវុធ ដែលមាននគរបាល និងកងរាជអាវុធហត្ថ ដែលឈរជើងការពារ និងសម្រួលដល់ពលរដ្ឋខ្មែរកម្សាន្តសប្បាយ នៅក្នុងឱកា សបុណ្យចូលឆ្នាំ៕

































