ទីភ្នាក់ងារ UN៖ អាកាសធាតុអាក្រក់បានសម្លាប់មនុស្ស ២លាននាក់ និងបង្កការខូចខាតដល់ទៅ ៤.៣ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលកន្លះសតវត្សកន្លងមកនេះ

 (ហ្សឺណែវ)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣ គឺ ទីភ្នាក់ងារឧតុនិយមរបស់អង្គការសហប្រជាជាតិ (WMO) បាននិយាយ នៅថ្ងៃចន្ទនេះថាការខូចខាតសេដ្ឋកិច្ចដែលបង្កដោយគ្រោះមហន្តរាយទាក់ទងនឹងអាកាសធាតុនៅតែបន្តកើនឡើង បើទោះបីជាការកែលម្អនៅក្នុងប្រព័ន្ធព្រមានជាមុន បានជួយកម្រិតចំនួនអ្នកស្លាប់ និងរបួសក៏ដោយ។

នៅក្នុងរបាយការណ៍ដែលបានធ្វើបច្ចុប្បន្នភាព អង្គការឧតុនិយមពិភពលោកឱ្យដឹងថា មានគ្រោះ មហន្តរាយជិត ១២,០០០ករណីបង្កឡើងដោយអាកាសធាតុធ្ងន់ធ្ងរ និងបាតុភូតទាក់ទងនឹងទឹក ជំនន់ក្នុងរយៈពេលកន្លះសតវត្សចុងក្រោយនេះ នៅទូទាំងពិភពលោក ដែលបានឆក់យកជីវិត មនុស្សជាង ២លាននាក់ និងបណ្តាលឱ្យមានការខូចខាតសេដ្ឋកិច្ចចំនួន ៤.៣ពាន់ពាន់លានដុល្លារ ។ ការសន្និដ្ឋានយ៉ាងមុតមាំដែលបានមកពីអង្គការឧតុនិយមពិភពលោក (WMO) នេះ ធ្វើឡើង នៅក្នុងសន្និសីទរយៈពេល ៤ឆ្នាំរបស់ខ្លួនក្នុងចំណោមរដ្ឋជាសមាជិក ដោយសង្កត់ពីភាចាំបាច់ត្រូវ ធ្វើបន្ថែមទៀត ដើម្បីកែលម្អប្រព័ន្ធព្រមានជាមុន សម្រាប់ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរត្រឹមកាល បរិច្ឆេទគោលដៅនៃឆ្នាំ២០២៧។

WMO បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការខាតបង់ផ្នែកសេដ្ឋកិច្ចបានកើនឡើង យ៉ាងខ្លាំង។ ប៉ុន្តែការធ្វើឱ្យប្រសើរឡើងនូវការព្រមានជាមុន និងការគ្រប់គ្រងគ្រោះមហន្តរាយ បានកាត់បន្ថយចំនួនមនុស្សស្លាប់ក្នុងរយៈពេលកន្លះសតវត្សកន្លងមកនេះ។ និន្នាការកើនឡើង នៃការខាតបង់សេដ្ឋកិច្ចត្រូវបានគេរំពឹងថានឹងបន្ត»៕