(ប៉ារីស)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣ គឺ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយថាប្រតិបត្តិការ វាយបកប្រឆាំងរុស្ស៉ី ដែលអ៊ុយក្រែនសន្យាបានចាប់ផ្ដើមហើយ និង លោកផ្ទាល់ក៏បានសន្យាដែរ ថានឹងផ្ដល់ជំនួយយោធាបន្ថែមដល់ទីក្រុងកៀវ។ លោក ម៉ាក្រុង ធ្វើការកត់សម្គាល់បែបនេះនៅឯ សន្និសីទសារព័ត៌មានមួយនៅថ្ងៃចន្ទសប្ដាហ៍នេះ បន្ទាប់ពីកិច្ចប្រជុំជាមួយមេដឹកនាំប៉ូឡូញ និង អាល្លឺម៉ង់។ លោក ម៉ាក្រុង បានបញ្ជាក់ដូច្នេះថា «យើងបាន និងកំពុងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីជួយដល់ ប្រតិបត្តិការវាយបករបស់អ៊ុយក្រែន។ យើងបានបង្កើនការផ្ដល់គ្រាប់រំសេវ អាវុធ និងរថពាស ដែក…ហើយយើងនឹងបន្តធ្វើបែបនេះនៅប៉ុន្មានថ្ងៃ និងសប្ដាហ៍ខាងមុខ»។

គួរបញ្ជាក់ថា បើតាមលោក ម៉ាក្រុង លោកផ្ទាល់បានបើកកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយ ប្រធានា ធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី កាលពីប៉ុន្មានថ្ងៃកន្លងទៅ នេះ ដោយលោក ហ្សេលេនស្គី បានបញ្ជាក់ប្រាប់លោកថាប្រតិបត្តិការវាយបករបស់អ៊ុយក្រែន ដើម្បីដណ្ដើមយកទឹកដីរបស់ខ្លួន ដែលទាហានរុស្ស៉ី កំពុងកាន់កាប់ត្រឡប់មកវិញ បានចាប់ផ្ដើមហើយ៕
































