(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងប្រៃសនីយ ជជែកជាមួយក្រុមហ៊ុនទូរស័ព្ទ រៀបចំទាញសេវាតាមទីតាំងសម្តេចរៀបចំកម្មវិធីផ្សេងៗ។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា រាល់ពេលសម្តេចទៅក្រៅប្រទេសម្តងៗ សម្តេចកម្រនឹង ប្រើប្រាស់ internet ប្រទេសរបស់គេណាស់ សម្តេចតែងតែប្រើប្រាស់សេវាអ៉ីនធើណិតរបស់ក្រុម ហ៊ុននៅក្នុងប្រទេសសម្រាប់នៅក្រៅប្រទេស។ ប៉ុន្តែពេលនេះ ក្នុងពេលជួបសំណេះសំណាលជា មួយកម្មករ កម្មការិនី សរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅក្នុងខណ្ឌពោធិ៍ សែនជ័យ បែរជាអ៉ីនធើណិតពិបាកដំណើរការទៅវិញ។
សម្តេចបានបញ្ជាក់ដូច្នេះថា៖ «ថ្ងៃក្រោយ យើងអាចធ្វើអញ្ចេះ ដូចកាលដែលយើងធ្វើពិធីនានា គឺ កាលណាខ្ញុំចុះទៅខាងណា ស្នើឱ្យក្រសួងប្រៃសណីយ៍ គេដំឡើងទៅ ព្រោះទំនាក់ទំនងវាសំខាន់ ណាស់សម្រាប់ខ្ញុំ កន្លងទៅនៅពេលដែលយើងជួបគ្នាកន្លែងណាៗ គឺក្រសួងប្រៃសណីយ៍ គេ ដំឡើង ឱ្យ»។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចពេលអត់អ៉ីនធើណិតប្រើប្រាស់ ប្រៀបដូច ជាអត់បាយដូច្នោះដែរ៕

































