អគ្គលេខាធិការអាស៊ាន និងតំណាងអចិន្ដ្រៃយ៍កម្ពុជាប្រចាំអាស៊ាន ប្ដេជ្ញារួមគ្នាពង្រឹង និងពង្រីក បន្ថែមទៀតនូវទំនាក់ទំនងអាស៊ាន-កម្ពុជា

 (ឥណ្ឌូណេស៉ី)៖ នៅល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូ ណេស៊ី ឯកឧត្តម បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងពិធីអាហារ ស្វាគមន៍ពេលល្ងាច រៀបចំឡើងដោយ ឯកឧត្តម ហេង សារិទ្ធ អគ្គរាជទូត/តំណាងអចិន្រ្តៃយ៍កម្ពុជា ប្រចាំអាស៊ាននាស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា ប្រចាំអាស៊ាន។

ភាគីទាំងពីរ បានសំដែងនូវការពេញចិត្តចំពោះការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា កាលពីឆ្នាំ ២០២២ និងទន្ទឹងធ្វើការជិទស្និទ្ធរួមគ្នា នៅក្រោមការធ្វើជាប្រធានអាស៊ានរបស់ឥណ្ឌូណេស៊ីនៅ ឆ្នាំនេះ ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងអាស៊ាន-កម្ពុជា ដែលនឹងបម្រើដល់ ប្រយោជន៍របស់ប្រជាជននៅក្នុងតំបន់ និងពិភពលោក៕