(យូអិន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣ គឺ អ្នកជំនាញម្នាក់របស់អង្គការសហប្រជាជាតិ បានអំពាវនាវឱ្យសហរដ្ឋអាមេរិក សុំទោស ចំពោះការធ្វើទារុណកម្មលើអ្នកទោសក្នុងពន្ធនាគារ ហ្គង់តាណាម៉ូ (Guantanamo) និងធានាទទួលខុសត្រូវលើការរំលោភបំពានទាំងឡាយ ព្រមទាំងបិទពន្ធនាគារមានក្កេរិ៍ឈ្មោះស្អុយ អសោចគ្រប់គ្រងដោយ សហរដ្ឋអាមេរិកមួយនេះ ក្នុងប្រទេសគុយបា។

នៅក្នុងរបាយការណ៍មួយចេញផ្សាយនៅថ្ងៃចន្ទ ទី២៦ ខែមិថុនា អ្នករាយការណ៍ពិសេស UN លោកស្រី ហ្វីយ៉ូននួឡា នី អូលែន (Fionnuala Ni Aolain) ក៏បានអរគុណផងដែរដល់រដ្ឋបាល លោកប្រធានាធិបតីអាមេរិក ចូ បៃដិន សម្រាប់ការអនុញាតឱ្យលោកស្រីចូលទៅកាន់ពន្ធនាគា រហ្គង់តាណាម៉ូ កាលពីដើមឆ្នាំ២០២៣កន្លងទៅ ប៉ុន្តែលោកស្រីបានសង្កត់ធ្ងន់ពីតម្រូវការចាំបាច់ ក្នុងការដោះស្រាយការរំលោភបំពានប្រឆាំងអ្នកទោស។
បើតាមលោកស្រី នី អូលែន ការធ្វើទារុណកម្មលើអ្នកទោស ត្រូវបានធ្វើឡើងនៅកន្លែងសម្ងាត់ជា ច្រើន នៃពន្ធនាគារហ្គង់តាណាម៉ូ ដែលនេះជាឧបសគ្គរាំងស្ទះ ដល់ការស្វែងរកយុត្តិធម៌សម្រាប់ជន រងគ្រោះនៃមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា៕































