រដ្ឋមន្ត្រី ព្រុំ សុខា អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងថ្នាក់ដឹកនាំ និងមន្ត្រី រាជការ នៃក្រសួងមុខងារសាធារណៈ


 (ភ្នំពេញ)៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីភាពក្នុង ពិធីប្រកាសចូលកាន់មុខតំណែងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅនេះ។

ពិធីនេះបានប្រព្រឹត្តទៅនៅសាលសហសិក្សានៃសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូល រួមពីសំណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង សរុបមានអ្នកចូលរួមចំនួន ប្រមាណជាង ៣០០នាក់។ យោងតាមព្រះរាជក្រឹត្យ អនុក្រឹត្យ និងប្រកាសមានមន្ត្រីរាជការក្រសួង មុខងារសាធារណៈចំនួន៦៨រូប ត្រូវបានទទួលការតែងតាំង និងប្រគល់ភារកិច្ចតាមឋានានុក្រមរាប់ ចាប់តាំងពីថ្នាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក រហូតដល់ ប្រធានការិយាល័យក្នុង ប្រអប់តាមរចនាសម្ព័ន្ធដែលមានស្រាប់បច្ចុប្បន្នរបស់ក្រសួងមុខងារសាធារណៈ។

ក្នុងឱកាសនោះឯកឧត្តម រដ្ឋមន្រ្តី ព្រុំ សុខា បានសម្តែងការកោតសរសើរចំពោះមន្រ្តីរាជការទាំង អស់របស់ក្រសួងមុខងារសាធារណៈ ដែលបានខិតខំយ៉ាងសកម្មក្នុងការបំពេញការងារ និងមាន ភាពជាអ្នកដឹកនាំប្រកបដោយនវានុវត្តន៍ ដោយយកគំរូតាមមគ្គុទេ្ទសភាពដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្នុងការរក្សាសិ្ថរភាព និរន្តរភាពរដ្ឋបាលសាធារណៈតាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តសំខាន់ៗនិងការធ្វើកំណែទម្រង់ជាបន្តបន្ទាប់។

ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានជំរុញលើកទឹកចិត្តដល់មន្រ្តីទទួល តំណែងថ្មី ត្រូវពង្រីកសមត្ថភាព និងគុណភាពស្នាដៃការងាររបស់ខ្លួនជាបន្តទៀត ឱ្យសក្តិសមនឹង ទំនុកចិត្តរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ សំដៅរួមចំណែកកសាងសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពជារៀងដរាប សម្រាប់អនាគតរុងរឿងរបស់កូនចៅគ្រប់ជំនាន់៕