(កៀវ)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣ ប្រាប់អោយដឹងថា អាជ្ញាធរក្នុងប្រទេសអ៊ុយក្រែន បាននិយាយថា មីស៉ីលពីរគ្រាប់ របស់រុស្ស៉ីបានវាយប្រហារទីក្រុងក្រាម៉ាតូស្ក៍ (Kramatorsk) ដែលស្ថិតនៅភាគខាងកើត នៃប្រទេស កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដោយបានសម្លាប់មនុស្សចំនួន ៤នាក់ ខណៈក្រុមសង្គ្រោះកំពុងស្វែង រកអ្នកនៅជាប់ក្រោមគំនរបែកបាក់នៃភោជនីយដ្ឋាន ដែលរងការបំផ្លាញ។

ក្នុងចំណោមអ្នកស្លាប់មានក្មេងម្នាក់ ខណៈមនុស្សចំនួន ៤២នាក់បានរងរបួស។ បើតាមក្រុមប្រឹក្សាក្រុងក្នុងទីក្រុងក្រាម៉ាតូស្ក៍ មីស៉ីលគ្រាប់ទី២ ត្រូវបានបាញ់ទៅលើ ភូមិមួយនៅ ក្បែរក្រុងនោះ បណ្ដាលឲ្យមនុស្ស ៥នាក់ផ្សេងទៀតរងរបួស។ ដោយឡែក អគារជាច្រើនក្នុងទីក្រុង ក្រេមិនឈុក (Kremenchuk) ដែលនៅចម្ងាយ ប្រហែល ៣៧៥គីឡូម៉ែត្រពីភាគកណ្តាលនៃ ប្រទេសអ៊ុយក្រែន ក៏បានរងនូវការវាយប្រហារដោយមីស៉ីលរបស់រុស្ស៉ីផងដែរ ប៉ុន្តែមិនមានសេច ក្តីរាយការណ៍អំពី អ្នកស្លាប់ ឬរងរបួសនោះទេ មួយឆ្នាំបន្ទាប់ពីការវាយប្រហារលើផ្សារទំនើបមួយ នៅទីនោះ។ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ចាត់ទុកការវាយប្រហារនេះថា រុស្ស៉ីសមនឹងទទួលការកាត់ទោសពីទង្វើដែលខ្លួនបានធ្វើ៕































