កោះកុង÷ សហគមន៍ជីផាន និស្សិតក្រីក្រ មិនមានលទ្ធភាពបន្តការសិក្សា តាមរយៈគម្រោងរេជបូក នៃតំបន់ជួរភ្នំក្រវាញ់ខាង ត្បូង គាំទ្រដោយអង្គការសម្ព័ន្ធមិត្តសត្វ ព្រៃ បានផ្ដល់អាហារូបករណ៍ អាចបន្តសិក្សានៅតាមសាកលវិទ្យាល័យក្រុងភ្នំ ពេញ។

លោក អន សុវណ្ណ ប្រធានសហគមន៍អេកូទេសចរណ៍ជីផាត បានឱ្យដឹងថា សហ គមន៍អេកូទេសចរណ៍ជីផាត បានបង្កើតឡើងនៅឆ្នាំ ២០០៧ សហការជាមួយអាជ្ញាធរមូលដ្ឋាន មានការគាំទ្រដោយក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន ជាពិសេសមានការគាំទ្រជំនួយ និងបច្ចេកទេសទាំងស្រុង ពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ។ សហគមន៍អេកូទេសចរណ៍ ជីផាត ទទួលស្គាល់ដោយក្រសួងមហាផ្ទៃនៅឆ្នាំ ២០០៩។

លោកបន្ថែមថា សហគមន៍អេកូទេស ចរណ៍ជីផាត បង្កើតឡើងគឺដើម្បីផ្ដល់លទ្ធ ភាពដល់ប្រជាពលរដ្ឋក្រីក្រនៅក្នុងមូល ដ្ឋាន មកធ្វើការជាសមាជិកសហគមន៍ ដើម្បីទាញយកផលប្រយោជន៍ ពីភាពទាក់ទាញនៅក្នុងតំបន់ទេសចរណ៍ក្នុងសហគមន៍។ ជាពិសេសយើងផ្ដល់អតិភាព អ្នកដែលជាមុខរបរ អ្នកប្រមូលអនុផលព្រៃឈើ ដាក់អន្ទាក់ ចាប់សត្វ នឹងផ្ដល់ឱកាសឱ្យពួកគាត់ធ្វើជាមគ្គទេស ធ្វើការជាមួយសហគមន៍ ដើម្បីផ្លាស់ប្ដូរឲ្យពួកគាត់ពីរនាក់បំផ្លាញ មកអ្នកការពារធនធានធម្មជាតិនៅក្នុងសហគមវិញ។

លោក អន សុវណ្ណ ប្រធានសហគមន៍ទេសចរណ៍ជីផាត ឲ្យដឹងទៀតថា គម្រោងរេជបូកបានចូលរួមអភិវឌ្ឍន៍ជីវភាពរបស់ប្រជាសហគមន៍ ផ្ដល់នូវចំណេះដឹងដល់និស្សិតក្រីក្រ ដែលពុំមានលទ្ធភាពបន្តការ សិក្សានៅថ្នាក់សាកលវិទ្យាល័យ។ ហើយនិស្សិតដែលជាប់អាហារូបករណ៍ ទៅពីសហគមន៍របស់លោក ដោយបានគាំទ្រ ពីគម្រោងទាំងស្រុង ទាំងថ្លៃសាលា ទាំងការស្នាក់នៅ និងទាំងការហូបចុក ពិសេសទៀតនោះ គម្រោងរេជបូកក្រោមជំនួយរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានជួយទាំងកម្មវិធីធានារ៉ាប់រងអាយុជីវិតទៀត ផង។

គួរបញ្ជាក់ថា និស្សិតចំនួនប្រាំមួយ រូបក្នុងចំណោមនិស្សិតដទៃទៀត នៅក្នុងសហគមន៍អេកូទេសចរណ៍ជីផាត ឃុំជីផាត ស្រុកថ្មបាំង បានកំពុងបន្តសិក្សានៅសាកលវិទ្យាល័យក្នុងរាជធានីភ្នំពេញតាមរយៈការទ្រទ្រង់ថវិកាទាំងស្រុងពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA)៕ ដោយ សេន ពិសិដ្ឋ

































