(ហ្ស៊េរុយសាឡិម)៖ កងទ័ពអ៉ីស្រាអែល បានដកថយចេញពីទីក្រុងជេនីន (Jenin) របស់ប៉ាឡេស្ទីន ហើយ កាលពីថ្ងៃអង្គារសប្តាហ៍នេះ បន្ទាប់ពី បានធ្វើប្រតិបត្តិការយោធាដ៏ធំបំផុតមួយលើទីក្រុង នៃតំបន់វេសប៊ែង (West Bank) មួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារ ព័ត៌មាន Reuters នៅថ្ងៃពុធ ទី៥ ខែកក្កដា ឆ្នាំ២០២៣។

យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ១២នាក់ ក្នុងនោះមានអ្នកប្រយុទ្ធ ៥នាក់ និងទាហានអ៉ីស្រា អែលម្នាក់ត្រូវបានសម្លាប់ ក្នុងប្រតិបត្តិការដែល យោធាអ៉ីស្រាអែលនិយាយថា មានគោលបំណង បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងសព្វាវុធរបស់សកម្មប្រយុទ្ធនៅឯជំរំជនភៀសខ្លួនក្នុងទីក្រុង Jenin។ សាក្សី២នាក់ប្រាប់របស់ Reuters ថាក្បួនរថយន្តយោធាអ៉ីស្រាអែលបានចាកចេញពីទីក្រុង Jenin ហាក់ដូចជាសញ្ញានៃការបញ្ចប់ប្រតិបត្តិការ ដែលខ្លួនបានចាប់ផ្តើមកាលពីព្រឹកថ្ងៃចន្ទដើមសប្តាហ៍ មក។ ចំណែក អ្នកស្រុកដែលបានចាកចេញពីជំរំអំឡុងពេលមានការប្រយុទ្ធគ្នា ក៏បានចាប់ផ្តើមវិល ត្រឡប់មកវិញទាំងយប់ងងឹង ដោយអ្នកខ្លះប្រើពន្លឺទូរស័ព្ទដៃដើម្បីបំភ្លឺផ្លូវ៕































