គ្រឿងញៀនក្រោយបង្ក្រាបបាន ក្នុងឆមាស ទី១ ដើមឆ្នាំ២០២៣ សរុបប្រមាណជាងកន្លះគីឡូក្រាម ត្រូវបានធ្វើពិធីដុតកំទេចចោល

កោះកុង÷ អាជ្ញាធរខេត្តកោះកុង បានរៀបចំពិធីដុតបំផ្លាញគ្រឿងញៀន ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី ២៦ មិថុនា ២០២៣ ក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះ កុង និងជាប្រធានគណៈកម្មាធិការត្រួត ពិនិត្យគ្រឿងញៀនខេត្ត នាថ្ងៃអង្គារទី១១ ខេត្តកក្កដា ឆ្នាំ ២០២៣ នៅសាលមហោ ស្រពខេត្តកោះកុង ។

លោកបណ្ឌិត សំ ឃិត វៀន អភិបាលរង ខេត្ត ជាអនុប្រធានគណៈកម្មាធិការត្រួត ពិនិត្យគ្រឿងញៀនខេត្ត និងជាប្រធានលេខាធិការដ្ឋាន បានលើកឡើងថា
យើងត្រូវមានគំនិតគិតដល់សមរភូមិក្រោយ បើមិនអញ្ចឹងទេ វិធានការបង្ក្រាបមិនទទួលបានជោគជ័យទេ រឿងនេះសូមសំណូមពរដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចដែលទទួលខុសត្រូវ នៅពេលដែលមុខសញ្ញាធ្វើមហាអរន្តកម្មត្រឡប់មកមូលដ្ឋានវិញ ត្រូវចុះជាប់ជាប្រចាំ មិនត្រូវទុកចោលទេ ចុះណែនាំ អប់រំ និងលើក ទឹកចិត្តដល់គាត់ ឲ្យមានប្រសិទ្ធភាព ព្រោះថា មុខសញ្ញាធ្វើមហារនកម្ម លោកនឹងងាយប្រែប្រួលទៅជាមុខសញ្ញាជនរង គ្រោះនៃការប្រើប្រាស់ជាថ្មីម្ដងទៀត តាម រយៈការអូសទាញពីមិត្តភ័ក្រ្ត។

ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអានសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទាំងស្រុង ។

ជាមួយគ្នានេះដែរ លោកជំទាវអភិបាល ខេត្ត ក៏បានអំពាវនាវ ដល់ឯកឧត្តមលោកជំទាវ លោក លោកស្រី សមាជិកសមាជិកា និងបងប្អូនយុទ្ធជនទាំងអស់ដែលគ្រប់អាយុបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោត និងជំរុញឲ្យពុកម៉ែ បងប្អូនសាច់ញាតិ និងមិត្តភក្កិឲ្យបានទៅបោះ ឆ្នោតគ្រប់ៗគ្នា នៅថ្ងៃទី ២៣ កក្កដា ឆ្នាំ ២០២៣ ឆាប់ៗខាងមុខនេះ ៕ ដោយ សេន ពិសិដ្ឋ