បណ្ឌិត ហ៊ុន ម៉ាណែត៖ ក្នុងនាមជាគណបក្សកាន់អំណាច ដែលមានកាតព្វកិច្ចបម្រើប្រជាពលរដ្ឋ គណបក្សប្រជាជនកម្ពុជាគ្មានសិទ្ធិសម្រាកទេ មិនដូចអ្នកអត់ធ្វើអីសោះ ស្រួលចាំតែសន្យា និងគេង ចំណេញលើចំណុចខ្វះ


(ភ្នំពេញ)៖ តាមរយៈបណ្តាញទំនាក់ទំនងសង្គម Telegram និង Facebook ផ្លូវការ នៅព្រឹកថ្ងៃ ទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជនបន្ដវេនជានាយករដ្ឋមន្ដ្រី នៅថ្ងៃអនាគត របស់គណបក្សប្រជាជនកម្ពុជា បានបង្ហោះនូវវីដេអូខ្លីមួយ ដោយលើកឡើងថា ក្នុងនាមជាគណបក្សកាន់អំណាច ដែលមានកាតព្វកិច្ចបម្រើប្រជាពលរដ្ឋ គណបក្សប្រជាជនកម្ពុជា គ្មានសិទ្ធិសម្រាកទេ មិនដូចបក្សដែលអត់ធ្វើសោះស្រួលចាំតែសន្យា ហើយគេងចំណេញពីចំណុច ខ្វះខាតតែប៉ុណ្ណោះ។

ឯកឧត្តម បណ្ឌិតបានលើកឡើយដូច្នេះថា «ធ្វើការងារ ដែលគេថាធ្វើច្រើនខុសច្រើន អ្នកអត់ធ្វើ សោះគេស្រួលសន្យា ស្រួលកើបយកអ្វីដែលជាចំណុចខ្សោយរបស់យើង។ យើងជាបក្សកាន់អំណាចគ្មានជម្រើសទេ គ្មានជម្រើសសម្រាកទេ ទឹកលិចក្រុង ទឹកលិចខេត្ត បក្ស ប្រឆាំងអាចដេកបាន ចាំងើបឡើង ចាំមើលរដ្ឋាភិបាលដោះស្រាយយ៉ាងម៉េច? បើដោះបានល្អគេអត់ និយាយ ឬមួយចាំគេងចំណេញ ឬវាយប្រហារជ្រុងណា? តែបក្សកាន់អំណាចគ្មានជម្រើសទេ តិចថា ភ្លៀងពាក់កណ្តាលក្រុង អាជ្ញាធរយើងអត់ចេញដោះភ្លាម ចប់! បានន័យថាយើងគ្មានជម្រើសទេ ព្រោះប្រជាពលរដ្ឋបោះឆ្នោត ៥ឆ្នាំម្តងឱ្យអ្នកបម្រើគាត់ ពេលគាត់លំបាករកមុខអ្នកនោះ ទៅដោះ ស្រាយជូនគាត់ បើសិនជាឆ្នាំ២០១៨ គាត់បោះឆ្នោតឆ្នោតភ្លូកទឹកភ្លូកដីឱ្យយើង ហើយមកដល់ម៉ោង នេះ យើងមិនជួយគាត់ ចាំតែគាត់បោះឆ្នោតឱ្យទៀតតើ ជាពិសេសពីកូវីដផ្ទុះខ្លាំង បើមិនឃើញមុខ ក្រុមការងារយើង ទាំងយន្តការរដ្ឋ ទាំងយន្តការជាតិទេ ខ្ញុំគិតថាប្រជាពលរដ្ឋមិនបោះឆ្នោតឱ្យយើង សម្រេចបានអត្រាខ្ពស់នោះទេ»

ឯកឧត្តម បណ្ឌិតបានលើកឡើងពីមូលហេតុចំនួន២ ដែលធ្វើឱ្យគណបក្សប្រឆាំងធ្លាក់ប្រជាប្រិយ ភាពនៅរាជធានីភ្នំពេញ គឺដោយសារតែភាពមិនត្រូវគ្នាថ្នាក់ដឹកនាំរបស់បក្សនោះ ធ្វើឱ្យជើងក្រោម របស់គេអស់ក្តីសង្ឃឹម ហើយងាកមកគាំទ្រគណបក្សប្រជាជនកម្ពុជា និងមួយវិញទៀត ដោយសារ គណបក្សប្រជាជនកម្ពុជា ខិតខំប្រឹងប្រែងបម្រើប្រជាជន ពិសេសក្នុងអំឡុងពេលកូវីដ១៩ ទាំង សម្តេចតេជោ ហ៊ុន សែន និងអាជ្ញាធរ ខិតខំប្រឹងបម្រើប្រជាពលរដ្ឋ ការពារអាយុជីវិតរបស់ប្រជា ជន។ ឯកឧត្តម បន្តថា គោលដៅរបស់គណបក្សប្រជាជនកម្ពុជា គឺពង្រឹងស្មារតីសតិអារម្មណ៍ ដល់សមាជិកបក្ស «សមាជិកម្នាក់ ជាសន្លឹកឆ្នោតមួយសន្លឹក» ក្រៅពីនេះប្រជាពលរដ្ឋផ្សេង ដែល មិនទាន់ជាសមាជិកបក្សក្តី ក៏ត្រូវដាក់ទិសដៅឱ្យគាត់បោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាដែរ ពិសេសជាងនេះ សម្រាប់អ្នកដែលធ្លាប់បោះឆ្នោតឱ្យបក្សផ្សេង បើអាចឱ្យពួកគាត់ប្តូរមកគាំទ្រ បោះ ឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា គឺជាភាពខ្លាំងរបស់គណបក្សប្រជាជន ដើម្បីធានាបាននូវ ភាពឈ្នះ៕