លោក Pita ថានៅតែមានសង្ឃឹម នៅមុនការបោះឆ្នោតរើសនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ នៅថ្ងៃនេះ

 (បាងកក)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែ កក្កដា ឆ្នាំ២០២៣ ប្រាប់អោយដឹងថា បេក្ខជនឈានមុខគេសម្រាប់តំណែងជានាយករដ្ឋមន្ត្រីថៃ លោក Pita Limjaroenrat នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថាលោកនៅតែមាន ក្ដីសង្ឃឹម តែ ប៉ុន្មានម៉ោងប៉ុណ្ណោះ មុននឹងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីចូលមកដល់។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯសភា មួយថ្ងៃបន្ទាប់ពីតុលាការធម្មនុញ្ញថៃទទួលយកអនុសាសន៍ របស់គណៈកម្មការរៀបចំការបោះឆ្នោត ដែលស្នើឱ្យផ្អាក សមាជិកភាពសភារបស់លោកជាបណ្ដោះ អាសន្ន លោក Pita បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំមានទំនុកចិត្តលើខ្លួនឯងថាខ្ញុំនឹងធ្វើការដោយ ពេញសមត្ថភាព របស់ខ្ញុំ ដើម្បីឆ្លើយតបទៅនឹងក្ដីសង្ឃឹមរបស់ប្រជាជន និងការគាំទ្រដែលប្រជាជន បានផ្ដល់ឱ្យខ្ញុំ»

សូមបញ្ជាក់ថា គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសថៃ បានផ្តល់អនុសាសន៍ទៅកាន់ក្រុម ប្រឹក្សាធម្មនុញ្ញថៃ ឱ្យផ្អាកសមាជិកភាពសភារបស់ មេដឹកនាំគណបក្ស Move Forward គឺលោក Pita Limjaroenrat ជាបណ្តោះអាសន្នសិន ជុំវិញការចោទប្រកាន់ថា រូបលោកបានបំពានគោល ការណ៍ ឃោសនាបោះឆ្នោត។ ស្ថានការណ៍វិវត្តន៍ខាងលើកើតមាន ស្របពេលដែលសភាថៃនឹងត្រូវ រៀបចំការបោះឆ្នោត ដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដានេះ៕