(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ នៅ រសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ បានអនុញ្ញាតឱ្យលោកឧត្តមសេនីយ៍ឯក ស៊ាវ ធានលៀង (Xiao Tianliang) សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ នៃកងទ័ពរំដោះ ប្រជាជនចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

គណៈប្រតិភូសាកលវិទ្យាល័យការពារជាតិ នៃកងទ័ពរំដោះប្រជាជនចិន បានធ្វើដំណើរទស្សនកិច្ច សិក្សាដើម្បីដកពិសោធន៍ការងារនៅកម្ពុជា ចាប់ពីថ្ងៃទី១២-១៥ ខែកក្កដា ឆ្នាំ២០២៣។
ជំនួបនេះបានធ្វើឡើងនៅទីស្ដីការក្រសួងការពារជាតិ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក្រសួងការពារជាតិ និងថ្នាក់ដឹកនាំសាកលវិទ្យាល័យការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ជាច្រើននាក់។ ឆ្នាំ២០២៣នេះ គឺជាឆ្នាំខួប៦៥ នៃការបង្កើតទំនាក់ទំនងការទូតចិន-កម្ពុជា ហើយ ក៏ជាឆ្នាំមិត្តភាព រវាងចិន និងកម្ពុជាផងដែរ៕
































