សម្ដេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវអគារសាលាបឋមសិក្សា ឈើទាល ស្ថិតនៅឃុំឈើទាល ស្រុកបាណន់


 (បាត់ដំបង)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន ក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែងនារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវអគារសាលាបឋមសិក្សាឈើទាល ស្ថិតនៅឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។

បន្ទាប់ពី ឯកឧត្តម អភិបាលស្រុកបាណន់ បានធ្វើរបាយការណ៍សង្ខេបបានឱ្យដឹងថាអគារសិក្សាថ្មី ដែលប្រារព្ធពិធីសម្ពោធនាឱកាសនេះ បានដំណើរការសាងសង់កាលខែកក្កដា ឆ្នាំ២០២២ និង បញ្ចប់ការសាងសង់កាលពីអំឡុងពាក់កណ្ដាលឆ្នាំ២០២៣នេះ ដោយចំណាយថវិកាសាងសង់ អស់ប្រមាណ១៦ម៉ឺន២ពាន់ដុល្លារ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈ សម្ដេចក្រឡាហោម និងក្រុមការងារចុះមូលដ្ឋានស្រុកបាណន់។

សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណ ឯកឧត្តម សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ចុះ មូលដ្ឋានស្រុកបាណន់ដែលបានរម្លាំងសាមគ្គីគ្នាគាំទ្រ និងអភិវឌ្ឍន៍ស្រុកបាណន់។

សម្ដេចបានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាបានប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តម គតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន រួមសុខ រួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈពុះពារ ជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីប្រទេសកម្ពុជា ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម ហ៊ានគិត ហ៊ានធ្វើហ៊ានទទួលខុសត្រូវ ដើម្បីឧត្តម ប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា។

សម្ដេចបន្ថែមថា ព្រោះហេតុដូច្នេះហើយ ទើបក្នុងរយៈពេល៤៤ឆ្នាំកន្លងមកនេះ ចាប់តាំងពីដំណាក់ កាលសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩មក គណបក្ស ប្រជាជនកម្ពុជា បានប្រមូលផ្ដុំកម្លាំងមហាសាមគ្គីជាតិ និងដឹកនាំប្រទេស សម្រេចបានជោគជ័យដ៏ ធំធេង បង្កើតបានសមិទ្ធផលធំៗ ជាប្រវត្តិសាស្ត្រយ៉ាងច្រើនជូនជាតិ និងប្រជាជន។

ផ្អែកលើមូលដ្ឋាននៃការដឹកនាំប្រទេសរបសគណបក្សប្រជាជនកម្ពុជា សម្ដេចក្រឡាហោម ក៏បាន ជម្រាបជូនអង្គពិធីអំពីស្នាដៃរបស់រាជដ្ឋាភិបាលក្នុងរយៈពេល៥ឆ្នាំមកនេះ ដូចជាការថែរក្សាសុ ខសន្តិភាព និងការពាររាល់សមិទ្ធផលជាតិ,ការថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ, ការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ, ការលើកកម្ពស់ជីវភាពកម្មករនិយោជិត, និងការ អនុវត្តនយោបាយការបរទេសជាដើម។

សម្ដេចក្រឡាហោម ស ខេង ក៏បានអំពាវនាវប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំង អស់ សូមត្រៀមអត្តសញ្ញាបណ្ណ និងឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ដើម្បី អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា និងសូមគ្រប់តួអង្គរួមគ្នាធ្វើឱ្យការបោះឆ្នោះនេះបានប្រព្រឹត្ត ទៅដោយជោគជ័យ និងរលូន៕