ព្យុះ Talim ត្រូវបានព្យាករថានឹងវាយប្រហារភាគខាងត្បូងប្រទេសចិន ដោយប្រែទៅជាព្យុះទីហ្វុង

(ប៉េកាំង)៖ អាជ្ញាធរឧតុនិយមចិនបានព្យាករថាព្យុះត្រូពិកមួយឈ្មោះ ថាលីម (Talim) នឹងបក់បោកទៅដល់តំបន់ដីគោកដោយប្រែទៅជាព្យុះទីហ្វុងមួយ នៅភាគខាងត្បូងនៃ ប្រទេសចិន នៅយប់ថ្ងៃចន្ទសប្ដាហ៍នេះ ខណៈអាជ្ញាធចិនបានលុបចោលជើងហោះហើរជាច្រើន ព្រមទាំងហៅទូក ឬកប៉ាល់ឡើងមកច្រាំងវិញ និងព្រមានប្រជាជនក្នុងតំបន់ឱ្យ ស្នាក់នៅក្នុងផ្ទះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០២៣។

រដ្ឋបាលឧតុនិយមចិន ក៏បានប្រកាសអាសន្នកម្រិតពណ៌ទឹកក្រូចសម្រាប់ព្យុះ Talim ផងដែរនៅថ្ងៃចន្ទនេះជាមួយការបញ្ជាក់ថាព្យុះនេះត្រូវបានគេរំពឹងថានឹងបង្កើនឥទ្ធិពលក្លាយ ទៅជាព្យុះទីហ្វុងដ៏ខ្លាំងមួយ នៅពេលដែលវាបក់បោកទៅដល់តំបន់ដីគោកស្ថិតនៅតាមបណ្ដោយឆ្នេរភាគខាងត្បូង ចាប់ពីខេត្តក្វាងទុង (Guangdong) ដល់ខេត្តហៃណាន់ (Hainan)៕