អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋយ៉ាងសន្ធោសន្ធៅនៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល, កម្លាំងនគរបាលកំពុងបាញ់ទឹកពន្លត់

(កណ្ដាល)៖ អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល យ៉ាងសន្ធោរសន្ធៅ ខណៈពេលនេះនគរបាលកំពុងដុតដៃដុត ប្រើឡានទឹកជាច្រើនគ្រឿងបាញ់ពន្លត់។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ។លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល បានប្រាប់ឱ្យដឹងថា កម្លាំងរបស់លោកកំពុងបាញ់ទេកពន្លត់ គិតមកដល់ម៉ោង១១ជាងនេះ គ្រប់គ្រងបាន៨០%ហើយ។សម្រាប់ព័ត៌មានលម្អិតជុំវិញករណីអគ្គិភ័យនេះ នឹងផ្សាយជូននៅពេលក្រោយ៕