(ហ្សាការតា)៖ ទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះរបស់ឥណ្ឌូណេស៉ី បាននិយាយថា នៅថ្ងៃចន្ទនេះ អាជ្ញាធរកំពុងស្វែងរកអ្នកដំណើរដែលបាត់ខ្លួន បន្ទាប់ពីមានហេតុការណ៍ លិចស្រឡាងមួយគ្រឿង នៅកោះស៊ូឡាវ៉េស៉ី (Sulawesi) បណ្តាលឲ្យមនុស្សចំនួន ១៥នាក់ស្លាប់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០២៣។

ស្រឡាងខាងលើដឹកមនុស្សឆ្លងកាត់ឆ្នេរមួយនៃកោះមូណា (Muna) ចម្ងាយប្រហែល ២០០គីឡូម៉ែត្រពីភាគខាងត្បូងនៃទីក្រុងកាន់ដារី (Kendari) របស់ខេត្តស៊ូឡាវ៉េស៉ី ភាគអាគ្នេយ៍។ មនុស្សចំនួន ១៩នាក់ ក្នុងចំណោមអ្នកដំណើរទាំង ៤០នាក់នៅលើស្រឡាងនោះបានបាត់ខ្លួន ខណៈ ៦នាក់នៅរស់រានមានជីវិត។ រីឯមូលហេតុនៃការលិចនៅមិនទាន់ដឹងច្បាស់នោះទេ៕
































