(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៦ ខែកក្កដានេះ បានថ្លែងសារ ប្រាប់ទៅកូនប្រុសច្បង គឺលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាអនាគតនាយករដ្ឋមន្ត្រី ថា ពេល ក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជា លោកបណ្ឌិតត្រូវតែការពារឲ្យខាងតែបាននូវសន្តិភាព ដើម្បី ធានាដល់ការអភិវឌ្ឍ និងភាពសុខសាន្ត របស់ប្រជាជន។

នៅក្នុង Twitter ផ្លូវការសម្តេចតេជោ ថ្ងៃទី២៦ ខែកក្កដា សម្តេចបានបង្ហោះសារដ៏មានអត្ថន័យបំផុត ដែលចងចាំជានិច្ចក្នុងជីវិតតស៊ូ ដោយរៀបរាប់ថា៖
វាជាការគាប់ជួនមួយដែលថ្ងៃនេះខ្ញុំបានប្រកាសថា ហ៊ុន ម៉ាណែតនឹមងក្លាយជានាយករដ្ឋមន្ត្រី ក្រោយសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តសម្រាប់គណរដ្ឋមន្ត្រី នាថ្ងៃ២២ សីហា ២០២៣ខាងមុខ នេះ។ ល្ងាចនេះទូរទស្សន៍បាយ័ន្ត ចាក់ផ្សាយ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មីភាគ៧២ គឺចំពេល ដែលម៉ាណែត ចាកផ្ទៃម្តាយ ថ្ងៃ២០ តុលា ១៩៧៧។ ជីវិតកូនពិតជាកំសត់ណាស់ តែកូនជាមួយ ម្តាយបានខិតខំរស់ដើម្បីជួបជុំជាមួយពុកវិញ។
ពេលកូនក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជាកូនត្រូវតែការពារឲ្យខាងតែបាននូវសន្តិភាពដើម្បីធានាដល់ការអភិវឌ្ឍនិងភាពសុខសាន្តរបស់ប្រជាជន៕
































