លោក គីម ជុងអ៊ុន ជូនរដ្ឋមន្ត្រីការពារជាតិរុស្ស៉ី ទៅទស្សនាការតាំងពិព័រណ៍អាវុធទំនើបៗរបស់ កូរ៉េខាងជើង


 (សេអ៊ូល)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៣ គឺបានអោយដឹងថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍ នេះបានរាយការណ៍ថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជួបជាមួយលោក សឺហ្គៃ សយហ្គូ (Sergei Shoigu) កាលពីថ្ងៃពុធម្សិលមិញ ហើយបានជូនលោករដ្ឋមន្ត្រីការពារជាតិរុស្ស៉ីរូ បនេះ ទៅទស្សនាការតាំងពិព័រណ៍អាវុធទំនើបៗរបស់ទីក្រុងព្យុងយ៉ាង ក្នុងនោះរួមមានទាំង មីស៊ីល បាលិស្ទីគ ខណៈភាគីទាំង២ សន្យាពង្រឹងចំណងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅក្នុងជំនួបនោះដែរ លោក សយហ្គូ បានប្រគល់ សំបុត្រមួយច្បាប់របស់លោកប្រធានាធិបតី ពូទីន ឱ្យលោក គីម ជុងអ៊ុន ហើយ លោក គីម បាន អរគុណលោក ពូទីន សម្រាប់ការបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ដឹកនាំលោក សយហ្គូ មកបំពេញ ទស្សនកិច្ចនៅកូរ៉េខាងជើង ដែលបានជួយពង្រឹងទំនាក់ទំនង យុទ្ធសាស្ត្រ និងជាប្រពៃណីរវាង កូរ៉េខាងជើង និងរុស្ស៉ីឱ្យកាន់តែស៊ីជម្រៅ។ KCNA មិនបាននិយាយពីសង្រ្គាមនៅអ៊ុយក្រែននោះទេ ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើង លោក កាង ស៊ុនណាំ (Kang Sun Nam) បាននិយាយថា ទីក្រុងព្យុងយ៉ាងគាំទ្រយ៉ាងពេញទំហឹងដល់រុស្ស៉ី ក្នុងការប្រយុទ្ធដើម្បីយុត្តិធម៌ និងអធិបតេយ្យ របស់ខ្លួន។

ចំណែក លោក សយហ្គូ ក៏បានកោតសរសើរយោធាកូរ៉េខាងជើងផងដែរថាជាយោធាដ៏មានឥទ្ធិ ពលមួយ នៅក្នុងពិភពលោក ខណៈការប្រសើរឡើងនៃទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងព្យុង យ៉ាង កើតមានឡើង ចំពេលសហរដ្ឋអាមេរិកបានចោទប្រកាន់ថាកូរ៉េខាងជើងបានផ្ដល់អាវុធឱ្យរុស្ស៉ី នៅក្នុងសង្រ្គាមឈ្លានអ៊ុយក្រែន។ ប៉ុន្តែ កូរ៉េខាងជើង បានដិសេធចោលការចោទប្រកាន់បែបនេះ៕