អគ្គលេខាធិការអាស៊ាន អញ្ជើញចូលរួមក្នុងកម្មវិធី៣ផ្សេងគ្នា នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី


 (ឥណ្ឌូណេស៊ី)៖ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុង ហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោក Jayanath Siri Kumara Colombage ឯកអគ្គរដ្ឋទូត ជ្រើសតាំង នៃសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កា ប្រចាំអាស៊ាន បានជូនសារតាំង ដល់ឯកឧត្តម បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។

នៅក្នុងពិធីជូនសាតាំងនោះ ភាគីទាំងពីរបានពិភាក្សារកវិធី និងមធ្យោបាយដើម្បីពង្រឹងទំនាក់ ទំនងអាស៊ាន-ស្រីលង្កា ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជន។

នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានផ្តល់កិច្ច សម្ភាសន៍ដល់កាសែត Ming Pao Daily ដែលក្នុងឱកាសនោះ លោកអគ្គលេខាធិការ បាននិយាយ អំពីទស្សនវិស័យនៃទំនាក់ទំនងអាស៊ាន-ហុងកុង និងឱកាសនៅក្នុងការអភិវឌ្ឍទៅវិញទៅមក។

នៅល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលជួបពិសាបាយការងារពេលល្ងាច ជាមួយ លោក John Lee Ka-chiu ប្រធានប្រតិបត្តិ តំបន់រដ្ឋបាលពិសេសហុងកុង។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់លើកិច្ចសហប្រតិបត្តិការជាក់ស្តែង រវាងអាស៊ាន និងហុងកុង ជាពិសេសរកវិធីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យនានា ដូច ជាពាណិជ្ជកម្ម ការវិនិយោគ ហិរញ្ញវត្ថុ និងសេវាកម្ម ជាដើម្បី ដើម្បីចូលរួមចំណែកដល់ការពង្រឹង ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន៕