ធនាគារ ARDB: រាល់សំណើសុំហិរញ្ញប្បទាន មិនតម្រូវឲ្យអតិថិជនបង់ថ្លៃសេវាមុនអនុម័តហិរញ្ញ ប្បទាននោះឡើយ និងច្រានចោល Facebook ក្លែងក្លាយដែលប្រើ Logo របស់ខ្លួន


 (ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB Bank) បានបញ្ជាក់ឲ្យដឹងថា រាល់សំ ណើសុំហិរញ្ញប្បទានពីធនាគារ ARDB Bank មិនតម្រូវឲ្យអតិថិជនបង់ថ្លៃ សេវារៀបចំឯកសារ (សេវារដ្ឋបាល) ឬកក់ប្រាក់ក្នុងទំហំទឹកប្រាក់ណាមួយ មុនការអនុម័តហិរញ្ញប្បទាននោះទេ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលទទួលបាននៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបន្ថែមថា​ «សូមអតិថិជន និងសាធារណជនទាំងអស់ មេត្ដា ប្រុងប្រយ័ត្នចំពោះជនខិលខូច (ជនឆបោក) ក្នុងរូបភាពកម្ចីអនឡាញរហ័ស ដែលបានប្រើប្រាស់ នាមករណ៍ ស្លាកសញ្ញា ទីតាំងសាខា ឬអះអាងាថា ខ្លួន ជាបុគ្គលិករបស់ធនាគារ ARDB ក្នុងចេតនា ទុច្ចរិត និងក្លែងបន្លំ ដែលធ្វើឲ្យអតិថិជនខាតបង់ថវិកា និងពេលវេលា»

ទន្ទឹមគ្នានេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បានចេញលិខិតបដិសេធទាំងស្រុង ចំពោះគ ណនីហ្វេសប៊ុកឈ្មោះ «ARDB BanK» បានប្រើប្រាស់នាមករណ៍ និងស្លាកសញ្ញារបស់ ARDB Bank ព្រមទាំងបានចែកចាយតាមបណ្ដាញសង្គម ដែលមានចេតនាទុច្ចរិត និងក្លែងបន្លំធ្វើឲ្យ សាធារណជនមានការភាន់ច្រឡំថា ស្ថាប័នខាងលើជា ភ្នាក់ងារដៃគូសហការ របស់ធនាគារ ARDB។

លើសពីនេះ ការប្រើប្រាស់នាមករណ៍ និងស្លាកសញ្ញារបស់ធនាគារ ARDB ដោយមិនមានការ អនុញ្ញាត ត្រូវបានចាត់ទុកជាការក្លែងបន្លំ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់ ធនាគារ ARDB យ៉ាងធ្ងន់ធ្ងរ។

ធនាគារ ARDB សូមបញ្ជាក់ផងដែរថា ស្ថាប័នដូចបានរៀបរាប់ខាងលើនេះ មិនមែនជាភ្នាក់ ងារដៃគូសហការ ឬមានជាប់ពាក់ព័ន្ធជាមួយធនាគារ ARDB ឡើយ៕