(មូស្គូ)៖ យោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែ សីហា ឆ្នាំ២០២៣ បានប្រាប់អោយដឹងថា វិមានក្រឹមឡាំង នៅថ្ងៃពុធសប្តាហ៍នេះ បានបញ្ជាក់ឡើង វិញនូវគោលជំហររបស់ខ្លួន ចំពោះកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិតាមច្រកសមុទ្រខ្មៅ ដោយ អះអាងថាត្រៀមខ្លួនជាស្រេចដើម្បីត្រឡប់ទៅវិញភ្លាមៗ នៅពេលណាដែលក្តីកង្វល់របស់រុស្ស៉ី ត្រូវបានដោះស្រាយ។

នេះជាការអត្ថាធិប្បាយរបស់អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) មួយថ្ងៃបន្ទាប់ពីបេសកជនអាមេរិកប្រចាំអង្គការសហប្រជាជាតិ និយាយថាមាន «សញ្ញាវិជ្ជមានខ្លះ» ដែលថារុស្ស៉ីចាប់អារម្មណ៍ក្នុងការត្រលប់ទៅរកការពិភាក្សា អំពីកិច្ចព្រមព្រៀងដែលអនុញ្ញាតអោយ អ៊ុយក្រែននាំចេញ គ្រាប់ធញ្ញជាតិតាមសមុទ្រខ្មៅ ដោយសុវត្ថិភាព។
លោក ប៉េសកូវ គូសបញ្ជាក់ថា «លោកខាងលិចបានដាក់ទណ្ឌកម្មលើរុស្ស៉ី ដោយមិនគិតពីតម្រូវ ការរបស់សហគមន៍ពិភពលោកសម្រាប់ម្ហូបអាហារ ហើយអគ្គលេខាធិការអង្គការសហប្រជាជាតិ ដឹងយ៉ាងច្បាស់អំពីរឿងនេះ។ រុស្ស៉ី ក៏ដូចជាលោកប្រធានាធិបតី ពូទីន បាននិយាយរឿងនេះ ១០០ ដងរួចហើយថា ត្រៀមខ្លួនជាស្រេច ដើម្បីត្រលប់ទៅកិច្ចព្រមព្រៀងនេះដោយខ្លួនឯងភ្លាមៗ… គ្រាន់ តែត្រូវមានការអនុវត្តលក្ខខណ្ឌពាក់ព័ន្ធនឹងរុស្ស៉ីកន្លងមក។ ដូចដែលអ្នកបាន ដឹងស្រាប់ហើយ មិនទាន់មានការធ្វើអ្វីទាល់តែសោះ»៕
































