(ភ្នំពេញ)៖ នគរបាលនៃការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន៣រូប ត្រូវបានផ្អាកការងារជាបណ្ដោះអាសន្ន ក្រោយកំហែងយកប្រាក់ពីជនជាតិចិន ដែល បើកបរហួសភ្លើងស្ដុប នៅគោលដៅស្ដុបវត្តស្លែង តាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងខណ្ឌ ដង្កោ។ នេះបើតាមលិខិតបង្គាប់ការរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជា ស្នងការនគរបាលរាជធានីភ្នំពេញ ដែលទទួលបាននៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣។

យោងតាមលិខិតបង្គាប់ការដដែលនេះ បានឲ្យដឹងថា មន្ដ្រីនគរបាលចំនួន៣នាក់ ចំណុះការិយា ល័យនគរបាលចរាចរណ៍ផ្លូវគោក ដែលត្រូវផ្អាកការងារបណ្ដោះអាសន្ន ហើយតម្រូវឲ្យទៅបង្ហាញ មុខនៅការិយាល័យអន្ដរាគមន៍ និងតម្រួតបទបញ្ជានោះរួមមាន៖
*ទី១៖ លោកអនុសេនីយ៍ឯក សុខ គឹមលី
ឋានៈនាយរងផ្នែក
*ទី២៖ លោកអនុសេនីយ៍ឯក សួន
ផាន់ណា ឋានៈនាយរងផ្នែក
*ទី៣៖ លោកអនុសេនីយ៍ឯក លន លីហូវ
ឋានៈមន្ដ្រី។
ប្រភពព័ត៌មានផ្សេងទៀត បានអះអាងថា មូលហេតុដែលមន្ដ្រីនគរបាលទាំង៣នាក់នេះ ត្រូវបាន ផ្អាកការងារបណ្ដោះអាសន្នដោយសារតែកំហែងយកប្រាក់ពីជនជាតិចិនម្នាក់ ដោយសារតែបើក បរហួសភ្លើងស្ដុប នៅគោលដៅស្ដុបវត្តស្លែង និងធ្វើឡើងតាមបណ្ដឹងរបស់ស្ថានទូតចិនប្រចាំនៅ កម្ពុជា៕

































