រដ្ឋមន្ត្រីថ្មីក្រសួងធនធានទឹក ចុះពិនិត្យគ្រឿងចក្រ ម៉ាស៊ីនបូមទឹក​ និងសម្ភារមួយចំនួននៅស្រុក កណ្តាលស្ទឹង​ ខេត្តកណ្តាល​


(កណ្ដាល)៖ ឯកឧត្តម​ ថោ​ ជេដ្ឋា​ រដ្ឋមន្ត្រីក្រសួងធនធានទឹក​ និងឧតុនិយម​ នាថ្ងៃទី២៧ សីហា ឆ្នាំ២០២៣ បានចុះពិនិត្យមើលជាក់ស្តែង​នូវគ្រឿងចក្រ​ ម៉ាស៊ីនបូមទឹក​ និងសម្ភារមួយចំនួនទៀត សម្រាប់បម្រើឲ្យការងារជួសជុលថែទាំ​នៅមូលដ្ឋានជម្រកគ្រឿងចក្រ​ និងម៉ាស៊ីនបូមទឹករបស់ក្រសួង ធនធានទឹក​ និងឧតុនិយម​ ស្ថិតក្នុង​ឃុំគោករមៀត​ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល។

សកម្មភាពនេះមានការចូលរួមអមដំណើរពីឯកឧត្តម​ ​ ឈា​ ប៊ុនរិទ្ធ​ រដ្ឋលេខាធិការប្រចាំការ​ អគ្គនា យកស្តីនៃអគ្គនាយកដ្ឋាន​កិច្ចការបច្ចេកទេស ប្រធាន និងអនុប្រធាននាយកដ្ឋានវិស្វកម្ម​ ប្រធាន និងអនុប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម​ និងប្រធានមន្ទីរធនធានទឹក​ និងឧតុនិយមខេត្ត កណ្តាល ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងឱកាសដំណើរចុះពិនិត្យនោះដែរ ប្រធាននាយកដ្ឋានជំនាញពាក់ព័ន្ធទាំង២​ ក៏បានធ្វើសេចក្តីរាយ ការណ៍ដោយសង្ខេបនូវចំនួន​គ្រឿងចក្រ​ និងម៉ាស៊ីនបូមទឹកចល័ត​ ក៏ដូចជាការងារជួសជុលថែទាំ​ និងកិច្ចការងារអន្តរាគមន៍។

ជាមួយគ្នានេះ ឯកឧត្តម​ រដ្ឋមន្ត្រីក៏បានណែនាំ​ និងផ្តាំផ្ញើបន្ថែមទៅប្រធាននាយកដ្ឋានទាំង២ខាង លើថា ចំពោះរាល់គ្រឿងចក្រទាំងទេីបទទួលបានថ្មី​ ត្រូវតែថែរក្សា​ បែងចែក​ និងចុះបញ្ជីសារពើ ភណ្ឌទ្រព្យសម្បត្តិរដ្ឋឲ្យបានត្រឹមត្រូវ​ច្បាស់លាស់។

បន្ថែមពីលើនេះទៀត​ ចំពោះអគារទាំង២ក្នុងជម្រកនេះ​ រួមមាន៖​ អគារនាយកដ្ឋានវិស្វកម្ម​ និង អគារនាយកដ្ឋានធារាសាស្ត្រកសិកម្មត្រូវតែរៀបចំឲ្យមានមន្រ្តីប្រចាំការ និងរៀបចំបន្ទប់ការិយា ល័យធ្វើការឲ្យមានរបៀបរៀបរយសម្រាប់គ្រប់គ្រងទិន្នន័យចុះបញ្ជីគ្រឿងចក្រ​ ម៉ាស៊ីនបូមទឹក​ សម្ភារបរិក្ខារ​ និងគ្រឿងបន្លាស់នានា​ ដើម្បីបង្កលក្ខណ:ងាយស្រួលក្នុងការគ្រប់គ្រង​ និងត្រៀមរួច ជាស្រេចសម្រាប់កិច្ចការងារអន្តរាគមន៍​បន្ទាន់ឲ្យបានទាន់ពេលវេលា​ និងប្រកបដោយប្រសិទ្ធភាព ខ្ពស់ផងដែរ ជាពិសេសត្រូវតែបង្កេីតបទដ្ឋានការងារជួសជុល​ និងថែទាំ​ ពីព្រោះការងារនេះ​ គឺជា​ការងារស្នូលសម្រាប់កិច្ចការងារអន្តរាគមន៍​នានា ដែលពួកយើងទាំងអស់គ្នាជាមន្ត្រីបច្ចេកទេស​ ត្រូវបង្កើនការយកចិត្តទុកដាក់​ និងពង្រឹងសមត្ថភាព​ រួមទាំងសណ្តាប់ធ្នាប់​បបន្ថែមឲ្យបានត្រឹមត្រូវ ទៅតាមលក្ខណ:បច្ចេកទេស​ ថែមទាំងឲ្យមាននូវការបណ្តុះបណ្តាលជំនាញបន្ថែមដើម្បីរកអ្នក បន្តវេន​ ជាមួយនឹងការលើកទឹកចិត្ត​ផ្សេងៗ ដោយអាចបញ្ចូលឈ្មោះពួកគាត់ជាមន្ត្រីបុគ្គលិកបណ្ដែត ផងដែរ។

សូមបញ្ជាក់ថា ប្រឡាយលេខ៩៤ និង៩៦​ គឺមានសារៈសំខាន់សម្រាប់ធ្វើការដោះជំនន់ទឹកភ្លៀង បញ្ចៀសការលិចលង់ខណ្ឌមួយចំនួនរបស់រាជធានីភ្នំពេញ មួយផ្នែកនៃស្រុកកណ្ដាលស្ទឹងនិងក្រុង តាខ្មៅ ខេត្តកណ្ដាល និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះជំនន់ទឹកភ្លៀងធ្លាក់ចូលតំបន់ទំ នាប។ ក្នុងស្ថានភាពនៃការបើកមុខទឹកបន្ថែមនៃប្រឡាយទាំង២ គឺជាកត្តាសំខាន់​ ត្រូវយកចិត្តទុក ដាក់សិក្សាបន្ថែម ដែលអាចជួយរំដោះបានទឹកជំនន់ទឹកភ្លៀង បង្កឲ្យមានការលិចលង់ភូមិសាស្ត្រ ខណ្ឌ ស្រុកមួយចំនួនក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល និងនាំឲ្យប៉ះពាល់ដល់ហេដ្ឋារចនា សម្ពន្ធសាធារណៈរបស់រដ្ឋ រោងចក្រសហគ្រាស ផ្ទះសម្បែង ទ្រព្យសម្បត្តិ អាយុជីវិត និងជីវភាព សេដ្ឋកិច្ចរស់នៅរបស់ប្រជាពលរដ្ឋ​ ព្រមទាំងអាចបញ្ចៀសបាននូវគ្រោះមហន្តរាយ ជាពិសេសជំនន់​ទឹកភ្លៀងស្ទឹងព្រែកត្នោតដែលកើតមានស្ទើរជារៀងរាល់ឆ្នាំ ដែលបង្កឲ្យមានហានិភ័យលិចលង់ដល់ ហេដ្ឋារចនាសម្ពន្ធសាធារណៈ ក៏ដូចជារបស់ប្រជាពលរដ្ឋក្នុងបរិបទបម្រែបម្រួលអាកាសធាតុ ដែលអាចកើតមានឡើងជាយថាហេតុនាពេលអនាគតផងដែរ៕