លោក ហ្សេលេនស្គី៖ លោកខាងលិចនឹងមិនគាំទ្រអ៊ុយក្រែនឡើយ ចំពោះការវាយប្រហារលើ ទឹកដីរុស្ស៉ី

 (កៀវ)៖  តាមការចេញផ្សាយ ដោយសារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣ បានអោយដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាបណ្ដា ប្រទេសសម្ព័ន្ធមិត្តលោកខាងលិចដែលកំពុងផ្ដល់ការគាំទ្រដល់អ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹង ការឈ្លានពានរបស់ទីក្រុងមូស្គូ នឹងមិនគាំទ្រទីក្រុងកៀវឡើយ ពាក់ព័ន្ធនឹងការវាយប្រហារលើទឹក ដីរុស្ស៉ី។ ការកត់សម្គាល់ខាងលើរបស់លោក ហ្សេលេនស្គី ធ្វើឡើងនៅបទសម្ភាសន៍មួយកាលពីថ្ងៃ អាទិត្យចុងសប្ដាហ៍កន្លងទៅនេះ និងជាការឆ្លើយតបទៅនឹងសំណួរ ដែលសួរថាតើបច្ចុប្បន្ន ដល់ ពេលដែលអ៊ុយក្រែនត្រូវបានបើកការវាយប្រហារលើទឹករុស្ស៉ីឬ? ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំជឿជាក់ ថាវាជាហានិភ័យដ៏ធំមួយ។ យើងអាចនឹងត្រូវបានបោះបង់ចោល»។ លោកបន្ថែមថាការប្រយុទ្ធរបស់អ៊ុយក្រែនដើម្បីដណ្ដើមយកទឹកដីរបស់ខ្លួនមកវិញ គឺអាចធ្វើ ទៅ បានដោយមានការជួយគាំទ្រដ៏សំខាន់ពីបណ្ដាប្រទេសសម្ព័ន្ធមិត្តលោកខាងលិច៕