បណ្ឌិត កៅ គឹមហួន ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី៣០ និងបន្តជួបពិភាក្សាជាមួយរដ្ឋមន្ត្រីវប្បធម៌ ព្រុយណេ និងអនុប្រធានសភាប្រទេសក្រូអាស៊ី


 (ហ្សាការតា)៖ ឯកឧត្តម បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២៣ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី៣០។

កិច្ចប្រជុំបានពិភាក្សាអំពីទិសដៅជាយុទ្ធសាស្ត្ររបស់សហគមន៍សង្គម-វប្បធម៌អាស៊ាន ក្នុងការ ពង្រឹង និងធានាបាននូវអាស៊ានមួយដែលមានភាពធន់ ប្រកបដោយបរិយាប័្នន និងចីរភាព ហើយក៏ បានពិភាក្សាអំពីសហគមន៍សង្គម-វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥ ផងដែរ។ កិច្ចប្រជុំក៏បានថ្លែងអំណរគុណឥណ្ឌូណេស៊ី ដែលជាប្រធានអាស៊ានឆ្នាំ២០២៣ និងប្តេជ្ញាគាំទ្រឡាវ ដែលជាប្រធានអាស៊ាននៅឆ្នាំ២០២៤។

នៅរសៀលថ្ងៃដដែល លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោក Dato Seri Setia Awang Haji Nazmi bin Haji Mohamad រដ្ឋមន្ត្រីវប្បធម៌ យុវជន និងកីឡា ប្រទេសព្រុយ ណេ។ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ក្នុងការជំរុញរបៀបវារៈ និងអាទិភាពរបស់ សហគមន៍សង្គម-វប្បធម៌អាស៊ាន។

ឆ្លៀតក្នុងឱកាសនោះដែរ លោកបណ្ឌិត កៅ គឹមហួន បានបន្តជួបពិភាក្សាការងារជាមួយ ឯកឧត្តម Davorko Vidović អនុប្រធានសភាប្រទេសក្រូអាស៊ី។

ភាគីទាំងពីរបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការចូលរួមរវាងសភា និងសភា ដែលជាវេទិកាមួយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងក្រូអាស៊ី នៅក្នុងវិស័យដែលមានប្រយោជន៍ទៅ វិញទៅមក៕