ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានសំដែងនូវអំណរសាទរយ៉ាងកក់ក្តៅបំផុត និងសូមជូនពរក្នុងឱកាសដែលឯកឧត្តម ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួង ព័ត៌មាន នេត្រ ភក្ត្រា នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងនីតិកាលទី ៧ នៃរដ្ឋសភា។

ឯកឧត្តមអគ្គលេខាធិការ បានបញ្ជាក់នៅក្នុងលិខិតថា “អាស្រ័យដោយវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងតំបន់យើង កំពុងតែឆ្លងកាត់នូវការផ្លាស់ប្តូរផ្នែកឌីជីថលគួរឱ្យកត់សម្គាល់ វាចាំបាច់ណាស់ដែលយើងបន្តពង្រឹងអាស៊ាន ក្នុងនាមជាសហគមន៍កាលានុវត្តភាពសម្រាប់ទាំងអស់គ្នា ជាពិសេសតាមរយៈការបង្កើនការទទួលបាន និងបរិយាប័្ននផ្នែកព័ត៌មានឱ្យកាន់តែទូលំទូ លាយ។ ឯកឧត្តម បានបន្តថា នៅក្នុងន័យនេះ “ខ្ញុំទន្ទឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម ហើយជាមួយនឹងបទពិសោធន៍យ៉ាងទូលំទូលាយរបស់ឯកឧត្តម នៅក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ខ្ញុំមានក្តីសង្ឃឹមថា អាស៊ាននឹងបន្តបង្កើតវឌ្ឍនភាព ក្នុងការពង្រឹង លើកកម្ពស់អក្ខរភាពផ្នែកប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងឌីជីថលបន្ថែមទៀត ដើម្បីសំរេចរួមគ្នា នូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥៕

































