(វ៉ាស៊ីនតោន)៖ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ គឺ ក្រុមហ៊ុន Moody’s របស់អាមេរិកកាលពី ថ្ងៃព្រហស្បតិ៍ បានទម្លាក់ចក្ខុវិស័យនៃ វិស័យអចលនទ្រព្យរបស់ប្រទេសចិនពីស្ថិរភាពទៅជាអវិជ្ជ មាន ដោយលើកឡើងពីបញ្ហាប្រឈមនៃ កំណើនសេដ្ឋកិច្ចដែលទីភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់ ឥណទានមួយនេះបាននិយាយថានឹងធ្វើឱ្យការលក់ធ្លាក់ចុះបើទោះបីជាមានការគាំទ្រពីរដ្ឋាភិបាលចិនក៏ដោយ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ធា ក្រុមហ៊ុន Moody’s ខ្លួនរំពឹងថា ការលក់ នឹងធ្លាក់ចុះ ប្រហែល ៥ ភាគរយក្នុងរយៈពេលពី ៦ ទៅ ១២ ខែខាងមុខនៅក្នុងប្រទេសចិន ហើយ ឥទ្ធិពលនៃវិធានការរបស់រដ្ឋាភិបាលចិនដែលដាក់ចេញដើម្បីជំរុញការទិញអចលនទ្រព្យទំនងជាមានរយៈពេលខ្លី និងមិនមានតុល្យភាព។

ការទម្លាក់ចក្ខុវិស័យនេះកើតឡើងក្នុងគ្រាដែលក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗជាច្រើនដែលខ្វះខាតសាច់ប្រាក់បានបរាជ័យសងបំណុលមួយចំនួន។ ក្រុមហ៊ុន China Evergrande Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជាប់ជំពាក់បំណុលច្រើនជាគេបំផុតក្នុងពិភពលោកកំពុងស្ថិតក្នុងវិបត្តិ។វិបត្តិនេះក៏បានលេបត្របាក់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឯកជនដ៏ធំបំផុតរបស់ប្រទេសចិនផងដែរ គឺក្រុមហ៊ុន Country Garden Holdings ដែលកំពុងតស៊ូបញ្ចៀសការបរាជ័យសង បំណងដោយទទួលបានការអនុម័តពីម្ចាស់បំណុលរបស់ខ្លួនក្នុងសប្តាហ៍នេះ ដើម្បីពន្យាពេលកាល កំណត់មូលបត្របំណុលមួយចំនួន៕
































